បន្ទាប់ពីរយៈពេលពីរថ្ងៃនៃការអនុវត្តកម្មវិធីនៅស្រុក Sop Bao ខេត្ត Houaphanh (ឡាវ) កងកម្លាំងពេទ្យយោធានៃប្រទេសទាំងពីរបានពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាជនជិត ១,៦០០ នាក់។

leftcenterrightdel
ប្រជាជនដែលមកចុះឈ្មោះ ត្រូវបានពិនិត្យ ផ្ដល់យោបល់ និងចែកថ្នាំពេទ្យ

ក្នុងដំណើរការពិនិត្យជំងឺ គ្រូពេទ្យយោធានៃប្រទេសទាំងពីរបានផ្សព្វផ្សាយ ផ្ដល់យោបល់ និងណែនាំឲ្យប្រជាជនអំពីវិធីថែទាំ និងការពារសុខភាពផ្ទាល់ខ្លួន រស់នៅប្រកបដោយភាពស៊ីវិល័យ ការទប់ស្កាត់ជំងឺទូទៅ និងជំងឺរាតត្បាត ការយកចិត្តទុកដាក់លើអនាម័យ និងថែរក្សាសុខភាពកុមារឲ្យបានល្អ។ ប្រជាជនមួយចំនួននៅពេលពិនិត្យ ត្រូវបានរកឃើញថាមានជំងឺ ហើយត្រូវបានផ្ដល់យោបល់ និងបញ្ជូនទៅកាន់ពេទ្យសមស្របដើម្បីបន្តព្យាបាល។ ទន្ទឹមនឹងការចុះពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ កងកម្លាំងពេទ្យយោធាវៀតណាមបានប្រគល់អំណោយដ៏មានតម្លៃជាច្រើន ដល់ពេទ្យ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើការថែទាំ និងការពារសុខភាពប្រជាជន។

នាថ្ងៃទី ១៤ ខែតុលា កងកំលាំងពេទ្យយោធាវៀតណាម និងឡាវ ទៅកាន់មន្ទីរពេទ្យយោធាមិត្តភាពព្រំដែនវៀតណាម-ឡាវ (ឃុំ Long Sap ស្រុក Moc Chau ខេត្ត Son La) ដើម្បីពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ សម្រាប់ប្រជាជននៅមូលដ្ឋាន។ នេះក៏ជាថ្ងៃចុងក្រោយដែលកងកំលាំងពេទ្យយោធានៃប្រទេសទាំងពីរអនុវត្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិវៀតណាម-ឡាវលើកទី២ នៅតំបន់ព្រំដែនវៀតណាម-ឡាវ៕

បកប្រែដោយ Thuy Anh