អញ្ជើញចូលរួមការហ្វឹកហាត់រួមមានកម្មាភិបាល យុទ្ធជននិងនាវិកនាវាលេខ  ៨០០១ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ របស់​វៀតណាម និងនាវា KN Pulau Dana ៣២៣ នៃកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី។ លោកវរសេនីយ៍ឯក Nguyen Minh Khanh មេបញ្ជាការរង នាយសេនាធិការកងឆ្មាំសមុទ្រតំបន់លេខ ៣  បានអញ្ជើញជាសហអធិបតីនៃការហ្វឹកហាត់រួមគ្នានេះ។

leftcenterrightdel
កងឆ្មាំសមុទ្រវៀតណាមនិងឥណ្ឌូនេស៊ី សហការគ្នាបាញ់ទឹកពន្លត់អគ្គិភ័យលើនាវា

នាវារបស់កងឆ្មាំសមុទ្រវៀតណាមនិងឥណ្ឌូនេស៊ីបានសហការគ្នាបាញ់ទឹកពន្លត់អគ្គីភ័យ និងជួយសង្គ្រោះជនរងគ្រោះនៅលើនាវា។ ដោយមានការសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តខ្ពស់របស់នាយទាហាន និងនាវិកនៃកងកម្លាំងទាំងពីរ ការជួយសង្គ្រោះត្រូវបានអនុវត្តដោយជោគជ័យ ដែលរួមចំណែកដល់ការហ្វឹកហាត់យ៉ាងល្អ។ នេះគឺជាសកម្មភាពជាក់ស្តែងសម្រាប់កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរផ្លាស់ប្តូរ និងសិក្សាពីគ្នាទៅវិញទៅមកអំពីសមត្ថភាពដោះស្រាយសភាពការណ៍របស់ក្រុមនាវិកក្នុងការងារស្វែងរក និងជួយសង្គ្រោះ ការបង្ការ និងពន្លត់អគ្គីភ័យនៅដែនសមុទ្រ។

គួររំលឹកថា បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ បានរៀបចំពិធីជូនដំណើរនាវា KN Pulau Dana ៣២៣ របស់កងឆ្មាំសមុទ្រឥណ្ឌូនេស៊ី ចាកចេញពីកំពង់ផែ PTSC ទីក្រុង Vung Tau បញ្ចប់ដំណើរទស្សនកិច្ចនៅខេត្ដ Ba Ria-Vung Tau​ ដោយជោគជ័យ។

បកប្រែដោយ Pham Diep