នៅក្នុងកិច្ចពិភាក្សា ប្រតិភូទាំងឡាយបានពិភាក្សាលើប្រធានបទចំនួនពីរ៖ សញ្ញាសម្គាល់នៃដំណើរការរយៈពេល ១០ ឆ្នាំរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម ភាពចាំចាច់ត្រូវសុក្រិតគោលនយោបាយ និងច្បាប់ ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ប្រតិភូទាំងឡាយបានឯកភាពថា ក្រៅពីលើលទ្ធផលដែលសម្រេចបាន ដំណើរការអនុវត្តភារកិច្ចចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ នៅមានភាពខ្វះខាតដែលកើតឡើងដែលភាគច្រើនមកពីយន្តការ គោលនយោបាយ និងច្រករបៀងគតិយុត្តមិនគ្រប់គ្រាន់ និងមិនតាមទាន់តម្រូវការជាក់ស្តែងនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

អង្គពិភាក្សាបានចង្អុលបង្ហាញពីចំណុចខ្វះខាតមួយចំនួនដូចជា ខ្វះខាតឯកសារច្បាប់ស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការកសាងឯកសារច្បាប់ពាក់ព័ន្ធមួយចំនួនមិនទាន់សមស្របននឹងសកម្មភាពជាក់លាក់... ការកសាងច្រករបៀងគតិយុត្តត្រូវធានាភាពស្របគ្នាជាមួយច្បាប់អន្តរជាតិ ជាពិសេសបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដែលវៀតណាមជាសមាជិក។

ក៏ក្នុងកិច្ចពិភាក្សានេះដែរ ប្រតិភូបានពិភាក្សា និងលើកឡើងដំណោះស្រាយគោលនយោបាយ និងផ្តល់យោបល់លើការ​សុក្រិតគម្រោងច្បាប់ស្តីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីបំពេញច្រករបៀងគតិយុត្ត រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អាស្រ័យលើនេះបន្តលើកកំពស់កិត្យានុភាពរបស់វៀតណាមថែមទៀត៕

បកប្រែដោយ Duy Hoan