យោងតាមតំណាងនាយកដ្ឋានទាក់ទងការបរទេស ក្រសួងការពារប្រទេសវៀតណាម ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែន​វៀត​ណាម -ឡាវ លើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅស្រុក Moc Chau (ខេត្ត Son La ប្រទេសវៀតណាម) និងស្រុក Sop Bao (ខេត្ត Houaphanh ប្រទេសឡាវ)។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូឡាវដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវនឹងចូលរួមជំនួបប្រាស្រ័យនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបជាមួយសារព័ត៌មាន ដើម្បីឧទ្ទេសនាមអំពីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - ឡាវលើកទី ២

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ មានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ គោរពបង្គោលព្រំដែន លាបថ្នាំលើបង្គោលព្រំដែន ដាំដើមឈើមិត្តភាព; ធ្វើជាសក្សីក្នុងការយាមល្បាតរួម; ចូលរួមលំហាត់សមយុទ្ធក្នុងការចាប់ឧក្រិដ្ឋជនឆ្លងដែន; សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទប់រៀននៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ Long Sap; កិច្ចពិភាក្សាការងាររវាងគណៈប្រតិភូនៃប្រទេសទាំងពីរ និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; ការផ្លាស់ប្តូរការងារនយោបាយ និងនាយទាហានវ័យក្មេងនៃកងទ័ពប្រទេសទាំងពីរ ... ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម - ឡាវ លើកទី ២ គឺជាសកម្មភាពដែលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម - ឡាវ រួមចំណែកថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់ ក៏ដូចជាលើពិភពលោក និងខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។

នៅក្នុងជំនួបនេះដែរ លោកវរសេនីយ៍ឯក Viengxay Soulivong អនុព័ន្ធយោធាឡាវប្រចាំនៅវៀតណាមបានសម្តែងការជឿជាក់ថា ដោយមានការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ជំនួបប្រាស្រ័យការពារជាតិព្រំដែនវៀតណាម-ឡាវលើក​ទី​២នឹងទទួលបានជោគជ័យ ដោយបើកទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះចំណងសាមគ្គីភាពពិសេសរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep