មុននឹងឈានចូលដំណាក់កាលបាញ់គ្រាប់ពិត កងពលធំលេខ ៣៤៦ បានសហការជាមួយបណ្ដាអង្គភាពនៃយោធភូមិភាគទី១ បញ្ចប់ដោយជោគជ័យនូវដំណាក់កាលនៃលំហាត់សមយុទ្ធនេះ រួមមាន៖ ការផ្លាស់ប្តូរស្ថានភាពត្រៀមខ្លួនប្រយុទ្ធ; ធ្វើដំណើរទ័ពទៅកាន់តំបន់ប្រយុទ្ធ; ត្រៀមខ្លួនប្រយុទ្ធ; បើកការប្រយុទ្ធនិងបាញ់គ្រាប់ពិត។

ក្នុងដំណាក់កាលបាញ់គ្រាប់ពិតដែលមានចំណងជើងថា "កងវរសេនាតូចថ្មើរជើងបើការវាយប្រហារតំបន់ការពារទប់ទល់របស់សត្រូវ" កង​ពលធំលេខ ៣៤៦ បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាអង្គភាពដែលចូលរួមលំហាត់សមយុទ្ធ។ មេបញ្ជាការកងវរសេនាតូចលេខ ២ នៃកងវរសេនាធំលេខ ២៤៦ អនុវត្តយុទ្ធសាស្ត្រប្រយុទ្ធយ៉ាងបត់បែន បើកការវាយប្រហារយ៉ាងឆាប់រហ័ស ចល័តកម្លាំង និងបង្កើន​ការប្រយុទ្ធ កម្ចាត់គោលដៅ ១០០%។ ដំណើរការបាញ់គ្រាប់ពិតបានធានាសុវត្ថិភាពទាំងមនុស្ស និងអាវុធ។

leftcenterrightdel
មេបញ្ជាការកងវរសេនាតូចលេខ២ នៃកងវរសេនាធំលេខ២៤៦
leftcenterrightdel
កងកាំភ្លើង SPG-9 នៃកងវរសេនាធំលេខ ២៤៦ បាញ់កម្ចាត់គោលដៅ
leftcenterrightdel
កងកាំភ្លើងធំ ៣៧ មីលីម៉ែត្រ កម្ចាត់គោលដៅលើអាកាស

លទ្ធផលនៃលំហាត់សមយុទ្ធនេះជួយគណៈកម្មាធិការដឹកនាំលំហាត់សមយុទ្ធនៃយោធភូមិភាគទី១ បានវាយតម្លៃជាក់ស្ដែងនូវសមត្ថភាពដឹកនាំរបស់ក្រុមជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់។ លទ្ធភាពសហការគ្នាប្រយុទ្ធរបស់កងពលធំជាមួយកងពលតូច និងកងកម្លាំងប្រដាប់អាវុធនៅពេលគាំទ្រអាវុធ និងប្រយុទ្ធនៅភូមិសាស្ដ្រ ស្របតាមភារកិច្ចនិងតំបន់ប្រតិបត្តិការ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
បង្កើនការប្រយុទ្ធ និងវាយប្រហារកម្ចាត់គោលដៅ
leftcenterrightdel
ផ្តល់អំណោយលើកទឹកចិត្តដល់បណ្ដាកងកម្លាំងដែលចូលរួមលំហាត់សមយុទ្ធ

ព្រមទាំងវាយតម្លៃសមត្ថភាពចល័តរបស់កងពេលធំ សមត្ថភាពផ្ដល់សេនាធិការរបស់ស្ថាប័ន​គ្រប់លំដាប់ថ្នាក់; យុទ្ធវិធីនិងសមត្ថភាពប្រើប្រាស់អាវុធ និងឧបករណ៍របស់យុទ្ធជនក្នុង​ការអនុវត្តការប្រយុទ្ធ និងបាញ់គ្រាប់ពិត ធ្វើជាមូលដ្ឋានសម្រាប់យោធភូមិភាគទី ១ បន្តដឹកនាំការ ផ្លាស់ថ្មីនៃការរៀបចំ និងវិធីហ្វឹកហ្វឺន ធ្វើលំហាត់សមយុទ្ធក្នុងឆ្នាំបន្តបន្ទាប់ ឆ្លើយតបតម្រូវការកាន់តែល្អនូវការហ្វឹកហ្វឺន និងត្រៀមខ្លួនប្រយុទ្ធក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Pham Diep