អនុវត្ដការផ្លាស់ប្តូរតន្ត្រីយោធានៃបណ្តាប្រទេសអាស៊ាន
កប.អនឡាញ - នារសៀលថ្ងៃទី ១៦ ខែតុលា នាយកដ្ឋានហ្វឹកហ្វឺនយោធា (អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជន) បានរៀបចំកិច្ចប្រជុំអនុវត្ដភារកិច្ចរៀបចំការផ្លាស់ប្តូរតន្ត្រីយោធានៃបណ្តាប្រទេសអាស៊ានក្នុងឆ្នាំ ២០២៤។
នៅឯកិច្ចប្រជុំ នាយកដ្ឋានហ្វឹកហ្វឺនយោធា បានប្រកាសសេចក្តីសម្រេចចិត្ដរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសក្នុងការបង្កើតគណៈកម្មការរៀបចំ និងរាយការណ៍អំពីការត្រៀមរៀបចំ ការផ្លាស់ប្តូរតន្ត្រីយោធានៃប្រទេសអាស៊ាន។ តាមរយៈនោះ នាយកដ្ឋានហ្វឹកហ្វឺនយោធា បានដឹកនាំ សម្របសម្រួល និងណែនាំឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធរៀបចំផែនការ ត្រៀមរៀបចំកន្លែងហូបចុក ស្នាក់នៅនិងកន្លែងហាត់សមរបស់គណៈប្រតិភូតន្ដ្រីយោធាបណ្ដាប្រទេស និងគណៈកម្មការរៀបចំ... នាយកដ្ឋានហ្វឹកហ្វឺនយោធា ក៏បានផ្ញើលិខិតអញ្ជើញដល់ប្រទេសសមាជិកអាស៊ាន និងបង្កើតប្រអប់អ៊ីមែលរបស់ក្រសួងការពារប្រទេសវៀតណាមដើម្បីទាក់ទង ព្រមទាំងសម្របសម្រួលជាមួយនាយកដ្ឋានទាក់ទងបរទេស (ក្រសួងការពារប្រទេស) និងស្ថាប័នពាក់ព័ន្ធផ្លាស់ប្ដូរជាមួយអនុព័ន្ធយោធានៃប្រទេសនានានៅវៀត ណាមដើម្បីទទួលព័ត៌មានពីប្រទេសដែលបានចុះឈ្មោះចូលរួម។
នាពេលខាងមុខ ស្ថាប័ន និងអង្គភាពនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជ្រើសរើសអ្នកលេងភ្លេង អនុវត្តការហ្វឹកហ្វឺន; អនុវត្តការត្រៀមរៀបចំ និងរៀបចំសកម្មភាពឃោសនាបានល្អ ធានាសុវត្ថិភាពជាដាច់ខាតក្នុងអំឡុងហ្វឹកហ្វឺន និងសំដែង៕
បកប្រែដោយ Pham Diep