នាពេលកន្លងមក ខេត្ត Bac Lieu និងស្ថាប័ន អង្គភាពនិងមូលដ្ឋានបានផ្សព្វផ្សាយ ដឹកនាំនិងណែនាំប្រកបដោយប្រសិទ្ធភាពនូវការការពារជាតិ ការអប់រំការពារជាតិនិងសន្តិសុខ រួមចំណែកក្នុងការបំពេញភារកិច្ចជាច្រើនក្នុងវិស័យផ្សេងៗ។

គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តមានសេចក្តីសម្រេចចិត្ត និងកម្មវិធីធ្វើសកម្មភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដែលតភ្ជាប់ជាមួយវិស័យការពារជាតិ និងសន្តិសុខ កសាងតំបន់ការពារទប់ទល់។ ក្នុងផែនការនិងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តតែងតែផ្សារភ្ជាប់ជាមួយនឹងផែនការការពារជាតិ និងសន្តិសុខនៅក្នុងតំបន់ការពារទប់ទល់ ជាពិសេសខេត្តសម្រេចបានផែនការសម្រាប់ឆ្នាំ២០២១-២០២៣ ឆ្ពោះទៅឆ្នាំ២០២៥។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh ចុះពិនិត្យកិច្ចការការពារជាតិ និងការអប់រំការពារជាតិ និងសន្តិសុខនៅខេត្ត Bac Lieu

ផ្អែកលើលទ្ធផលដែលសម្រេចបាន ក៏ដូចជាចំណុចខ្វះខាត ក្រុមបេសកកម្មបានស្នើឲ្យខេត្ត Bac Lieu បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្តីពីការពារជាតិ ការអប់រំការពារជាតិនិសន្តិសុខ អនុវត្តឲ្យបានល្អនូវទស្សនៈរបស់បក្សដែលថា ការអភិវឌ្ឍសេដ្ឋកិច្ចជាស្នូល ការកសាងបក្សជាគន្លឹះ ធានាការពារជាតិ និងសន្តិសុខជាភារកិច្ចទៀងទាត់ដ៏សំខាន់។ គ្រប់ជំហាននៃការអភិវឌ្ឍសេដ្ឋកិច្ច គឺជាជំហានមួយដើម្បីពង្រឹងការពារជាតិ និងសន្តិសុខ។

ក្រុមបេសកកម្មក៏បានកត់សម្គាល់ផងដែរថា ខេត្ត Bac Lieu គប្បីផ្ដល់យោបល់ក្នុងការកសាងតំបន់ការពារទប់ទល់នៅថ្នាក់ខេត្ត និងស្រុក កសាងជនបទថ្មី និងទីក្រុងអារិយធម៌ដែលតភ្ជាប់ការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាងតំបន់ការពារទប់ទល់ពីមូលដ្ឋាន។

កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋានបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពនៅមូលដ្ឋាន ដើម្បីក្តាប់ស្ថានភាព និងដោះស្រាយ​ប្រកបដោយប្រសិទ្ធភាពនូវស្ថានភាពការពារជាតិ និងសន្តិសុខ ឆ្លើយតបនិងជម្នះផលវិបាកនៃគ្រោះធម្មជាតិ និងជំងឺរាត​ត្បាត​...៕

បកប្រែដោយ Thuy Anh