ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Doan Quang Hoa បានជូនដំណឹងអំពីសកម្មភាពនៃកងទ័ពទាំងមូល។ លោកឧត្តមសេនីយ៍ត្រី Doan Quang Hoa សង្កត់ធ្ងន់ថា កងទ័ពតែងតែផ្ដល់យោបល់ និងសហការអនុវត្តឲ្យបានល្អនូវគោលនយោបាយក្រោយសង្គ្រាម។ រហូតមកដល់ពេលនេះ កងទ័ពបានផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់មនុស្សជាង ២៦០,០០០ នាក់ដែលចូលរួមក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង មនុស្សជិត ១.៧ លាននាក់ដែលបានចូលរួមក្នុងសង្រ្គាមតស៊ូប្រឆាំងនឹងចក្រពត្តិនិយមអាមេរិក អ្នកចូលរួមក្នុងសង្រ្គាមដើម្បីការពារមាតុភូមិ និងបំពេញបេសកកម្មអន្តរជាតិដើម្បីជួយប្រទេសឡាវ និងកម្ពុជាជាង ១.៣ លាននាក់។ល។

leftcenterrightdel
ប្រតិភូចូលរួមជំនួប

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក កងទ័ពទាំងមូលបានចលនាកម្មាភិបាល យុទ្ធជន និងប្រភពជាច្រើនផ្សេងទៀតដើម្បីឧបត្ថម្ភទឹកប្រាក់ជាង ៥៥០ ពាន់លានដុងដល់មូលនិធិ “តបស្នងសងគុណ”។

សកម្មភាពទាំងឡាយរបស់កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមបានថែរក្សាជីវភាពទាំងសម្ភារៈ និងស្មារតីរបស់អ្នកទទួលរបបឧបត្ថម្ភគោលនយោបាយ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ ព្រមទាំង អប់រំឲ្យកម្មាភិបាល និងយុទ្ធជន ជាពិសេសយុវជនជំនាន់ក្រោយ អំពីគុណធម៌ “ផឹកទឹកនឹកដល់ប្រភព” និង “តបស្នងសងគុណ” របស់ប្រជាជាតិវៀតណាម។

នៅពេលកន្លងមក គណៈកម្មាធិការបក្ស អាជ្ញធរមូលដ្ឋាន កងទ័ព និងប្រជាជនខេត្ត Tra Vinh តែងតែជំនះការលំបាក ហើយសម្រេចបានលទ្ធផលជាច្រើនលើគ្រប់វិស័យ។ ក្នុងនោះ ការអនុវត្តគោលនយោបាយសម្រាប់អ្នកមានគុណបំណាច់ និងគោលនយោបាយសុខុមាលភាពសង្គមត្រូវបានយកចិត្តទុកដាក់ដោយខេត្ត Tra Vinh៕

បកប្រែដោយ Thanh Cong