ក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Dam Xuan Tuan បានសម្តែងនូវក្តីសោមនស្សរីករាយ និងជូនពរលោកវរសេនីយ៍ឯក Ronald E.Gaboy ចូលកាន់ដំណែងជាអនុព័ន្ធយោធា និងកងកម្លាំងប្រដាប់អាវុធហ្វីលីពីនប្រចាំនៅវៀតណាម។ លោកឧត្តមសេនីយ៍ត្រី Dam Xuan Tuan បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពីការិយាល័យអនុព័ន្ធយោធាហ្វីលីពីនប្រចាំនៅវៀតណាមនិយាយដោយឡែក និងស្ថានទូតហ្វីលីពីនប្រចាំនៅវៀតណាមនិយាយរួម ទំនាក់ទំនងសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រហ្វីលីពីនមានការអភិវឌ្ឍឥតឈប់ឈរ និងជាក់ស្តែង។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Dam Xuan Tuan មេបញ្ជាការរងនៃកងឆ្មាំសមុទ្រវៀតណាម ជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក Ronald E.Gaboy អនុព័ន្ធយោធា និងកងកម្លាំងប្រដាប់អាវុធហ្វីលីពីនប្រចាំនៅវៀតណាម

លោកឧត្តមសេនីយ៍ត្រី Dam Xuan Tuan និងលោកវរសេនីយ៍ឯក Ronald E.Gaboy បានឯកភាពថា៖ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី កងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រហ្វីលីពីនក៏ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងវេទិកា និងយន្តការពហុភាគី ដូចជាកិច្ចព្រមព្រៀងតំបន់ស្តីពីការប្រយុទ្ធប្រឆាំងចោរប្លន់សមុទ្រ ការប្លន់មានប្រដាប់អាវុធប្រឆាំងនឹងកប៉ាល់នៅតំបន់អាស៊ី (ReCAAP) និងកិច្ចប្រជុំប្រមុខកងឆ្មាំសមុទ្រនៅអាស៊ី (HACGAM) កិច្ចប្រជុំកំពូលកងឆ្មាំសមុទ្រសកល (CGGS) ...

leftcenterrightdel
ភាគីទាំងពីរផ្តល់វត្ថុអនុស្សាវរីយ៍

ថ្លែងមតិក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Ronald E.Gaboy បានថ្លែងអំណរគុណចំពោះមេបញ្ជាការរងនៃកងឆ្មាំសមុទ្រវៀតណាមចំពោះការស្វាគមន៍យ៉ាងយកចិត្តទុកដាក់ ហើយបានសន្យាថា ក្នុងតួនាទីថ្មីរបស់ខ្លួន លោកនឹងខិតខំរក្សា និងពង្រឹងបណ្តាញការងាររវាងការិយាល័យអនុព័ន្ធយោធារហ្វីលីពីនប្រចាំនៅវៀតណាម និងកងឆ្មាំសមុទ្រហ្វីលីពីនជាមួយកងឆ្មាំសមុទ្រវៀតណាម រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់នៅដែនសមុទ្ររវាងប្រទេសទាំងពីរនាពេលខាងមុខ ធ្វើការរួមគ្នាកសាងតំបន់សមុទ្រប្រកបដោយសន្តិសុខ សុវត្ថិភាព និងវិបុលភាពដើម្បីផលប្រយោជន៍រួមរបស់បណ្តាប្រទេស៕

បកប្រែដោយ Duy Hoan