កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការផ្លាស់ប្តូរប្រជាជន គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍រយៈពេលវែងនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងថៃ។ នេះជាការអះអាងរបស់លោក Pham Viet Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ ក្នុងដំណើរទស្សនកិច្ចទៅសួរសុខទុក្ខសហគមន៍អាណិកជនវៀតណាមក្នុងខេត្តមួយចំនួននៅតំបន់ភាគឦសាននៃប្រទេសថៃ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Pham Viet Hung ធ្វើការជាមួយលោក Supasit Kocharoenyot អភិបាលខេត្ត Ubon Ratchathani ។ រូបថត៖ PV/VOV-Bangkok

ធ្វើការជាមួយអភិបាលខេត្ត Ubon Ratchathani និងអភិបាលស្តីទីខេត្ត Nakhon Phanom និងស្ថាប័នរដ្ឋបាលខេត្ត អំពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត Pham Viet Hung បានអះអាងថា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃតែងតែត្រៀមខ្លួនជាស្រេចដើម្បីជាស្ពានតភ្ជាប់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតាមខេត្តក្រុងនានារវាងប្រទេសទាំងពីរ។

ចំណែកខេត្ត Ubon Ratchathani លោក Supasit Kocharoenyot អភិបាលខេត្តបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការតាមខេត្តក្រុងរវាងប្រទេសថៃ និងវៀតណាមមានភាពជិតស្និទ្ធិ។ ខេត្ត Ubon Ratchathani បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្ត Quang Nam និង Quang Tri ហើយមានសកម្មភាពផ្លាស់ប្តូរ និងសហប្រតិបត្តិការជាច្រើនជាមួយមូលដ្ឋានផ្សេងទៀតនៅវៀតណាម ដូចជាខេត្ត Kon Tum និងខេត្ត Thua Thien - Hue ជាដើម។ លោក Supasit ក៏បាននិយាយផងដែរថា សាកលវិទ្យាល័យភូមិន្ទ Ubon Ratchathani បានទទួលនិស្សិតវៀតណាមមកសិក្សាតាំងពីឆ្នាំ ២០០៩ ហើយបច្ចុប្បន្នមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវៀតណាមជាច្រើន។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Pham Viet Hung ជួបជាមួយសហគមន៍អាណិកជនវៀតណាមនៃខេត្ត Ubon Ratchathani។ រូបថត៖ PV/VOV-Bangkok

ជួបជាមួយសហគមន៍អាណិកជនវៀតណាមក្នុងខេត្ត Ubon Ratchathani, ខេត្ត Amnat Charoen និងខេត្ត Yasothon លោកឯកអគ្គរដ្ឋទូត Pham Viet Hung សង្ឃឹមថាអាណិកជននឹងបន្តព្យាយាមរក្សាទម្លាប់និយាយភាសាវៀតណាមក្នុងគ្រួសារ លើកទឹកចិត្ត និងជំរុញកូនចៅជំនាន់ក្រោយបានរៀនភាសារវៀតណាម។

បកប្រែដោយ Thanh Cong