តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក Chung Eui-yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិគណបក្សនយោបាយនៅអាស៊ី (ICAPP)  លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមសន្និសីទពេញអង្គលើកទី១២ របស់ ICAPP និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា។

ដំណើរទស្សនកិច្ចបានអះអាងនូវទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

leftcenterrightdel
លោក សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងបរទេស គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា (រូបថត៖ vov.vn)

ដោយផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន មុននឹងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់លោកប្រធានរដ្ឋសភា Tran Thanh Man លោក សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងបរទេស គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ថា រដ្ឋសភាកម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលបានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកប្រធានរដ្ឋសភា Tran Thanh Man ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជារបស់លោក Tran Thanh Man ក្នុងនាមជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក សួស យ៉ារ៉ា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Tran Thanh Man នឹងចូលរួមពិធីសម្ពោធអគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលជាជំនួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនរដ្ឋសភាកម្ពុជា។ ជាពិសេស ក្រៅពីកិច្ចប្រជុំ និងការផ្លាស់ប្តូរ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធ និងរឹងមាំ លោកប្រធានរដ្ឋសភាវៀតណាមក៏ចូលរួមសន្និសីទអន្តរជាតិចំនួនពីរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

យោងតាមលោក សួស យ៉ារ៉ា វៀតណាម និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតកាលពី ៥៧ ឆ្នាំមុន (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ / ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤) ដែលផ្តោតលើទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋ  និងរដ្ឋ រវាងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល រវាងប្រជាជននិងប្រជាជន។ ការកសាងទំនាក់ទំនងសភាទ្វេភាគី កម្ពុជា-វៀតណាម ត្រូវបានជំរុញយ៉ាងខ្លាំងក្លា បន្ទាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា ដែលបានកំណត់យ៉ាងច្បាស់នូវគោលដៅខិតខំពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពល្អ រវាងប្រជាជននៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការកសាងប្រទេស។

លោក សួស យ៉ារ៉ា បានសង្កត់ធ្ងន់ថា ជំនាន់បន្តបន្ទាប់នីមួយៗត្រូវបានសម្គាល់ដោយសមិទ្ធិផលល្អ ក្នុងគោលបំណងកសាងទំនាក់ទំនងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំថែមទៀត។ នេះបញ្ជាក់ថា ការរក្សា និងការពូនជ្រំទំនាក់ទំនងមិត្តភាពនេះ នៅតែមិនផ្លាស់ប្តូរ កសាងទំនុកចិត្តពីមួយជំនាន់ទៅមួយជំនាន់ ធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ កាន់តែស្អិតរមួត និងជឿទុកចិត្តគ្នាទៅវិញទៅមក។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាលើកនេះ លោកប្រធានរដ្ឋសភា Tran Thanh Man នឹងចូលរួមសន្និសីទពេញអង្គលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយនៅអាស៊ី (ICAPP) ក្រោមប្រធានបទ "ស្វែងរកសន្តិភាព និងការផ្សះផ្សា"។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋសភា Tran Thanh Man នឹងអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្នុងឋានៈជាភ្ញៀវកិត្តិយសនៃប្រទេសម្ចាស់ផ្ទះ ដើម្បីបង្ហាញពីការគាំទ្រ និងសុច្ឆន្ទៈចំពោះប្រទេសម្ចាស់ផ្ទះកម្ពុជា ជាពិសេសក្នុងអាណត្តិរបស់កម្ពុជាជាប្រធាន IPTP; អាស្រ័យហេតុនេះ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួម។

ភាគីកម្ពុជាបានចាត់ទុកថា ដំណើរទស្សនកិច្ច និងការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ក្នុងសន្និសីទដែលរៀបចំឡើងដោយកម្ពុជា បានបង្ហាញពីទង្វើដ៏ថ្លៃថ្នូ។ ដោយឈរលើទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ ជួបជុំ និងពិភាក្សាលើបញ្ហាសំខាន់ៗ។

leftcenterrightdel
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា (រូបថត៖ vov.vn)

ស្តីពីដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកប្រធានរដ្ឋសភា Tran Thanh Man លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ជំនួបផ្ទាល់ និងការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំថ្នាក់ជាន់ខ្ពស់នៃប្រទេសទាំងពីរប្រព្រឹត្តទៅជាទៀងទាត់។ នាពេលថ្មីៗនេះ លោក To Lam ប្រធានរដ្ឋវៀតណាមបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម កាលពីខែធ្នូ ឆ្នាំ២០២៣។

យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ជំនួប និងការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ និងតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអះអាងថា៖ ក្នុងស្មារតីនោះ ខ្ញុំគិតថា ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់លោកប្រធានរដ្ឋសភា Tran Thanh Man មានអត្ថន័យជ្រាលជ្រៅ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ការចូលរួមសន្និសីទអន្តរជាតិដែលរៀបចំដោយប្រទេសមិត្ត ក៏បង្ហាញអំពីស្មារតីទំនួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាក្នុងតំបន់ និងសកលលោក”៕

បកប្រែដោយ Huyen Trang