លោក Cyrille Bellier បានចែករំលែកការខាតបង់ដែលបណ្ដាលមកពីព្យុះលេខ៣ របស់ប្រទេសវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែក ហើយក៏បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ទីក្រុងក្នុងការជម្នះផលវិបាកនៃព្យុះ។

leftcenterrightdel
លោក Duong Duc Tuan ទទួលជួបលោក Cyrille Bellier

លោក Cyrille Bellier បានចែករំលែកថា គណៈប្រតិភូ AFD វាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងផ្លូវដែក Nhon - Cau Giay។ ដោយសម្តែងនូវសេចក្តីរីករាយដែល AFD បានចូលរួមចំណែកក្នុងគម្រោងនេះ លោកបានសង្កត់ធ្ងន់ថា នេះគឺជានិមិត្តរូបដ៏មានអត្ថន័យសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបារាំង។ លោកប្រធានគណៈប្រតិភូ AFD បានអះអាងថា នាពេលខាងមុខ ទីភ្នាក់ងារនេះនឹងបន្តគាំទ្រ និងចែករំលែកបទពិសោធន៍ជាមួយទីក្រុងហាណូយលើវិស័យជាច្រើន រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព។

លោក Duong Duc Tuan បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងហាណូយតែងតែរក្សាទំនាក់ទំនងល្អជាមួយមូលដ្ឋានជាច្រើនរបស់បារាំង ជាពិសេសតំបន់ Ile-de-France។ លោក Duong Duc Tuan ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់ AFD សម្រាប់គម្រោងផ្លូវដែកនៅទីក្រុងហាណូយ ហើយចែករំលែកអំពីផែនការអនុវត្តចំពោះគម្រោងមួយចំនួននាពេលខាងមុខ។ លោក Duong Duc Tuan បានបន្ថែមថា ទីក្រុងហាណូយបានបង្កើតក្រុមអ្នកជំនាញ ដើម្បីជួយគាំទ្រ "គម្រោងស្រាវជ្រាវ និងជួសជុលស្ពាន Long Bien" ដោយមានកិច្ចសហការជាមួយស្ថានទូតបារាំង ក្នុងការស្រាវជ្រាវ និងលើកឡើងបច្ចេកទេសដើម្បីជួសជុលស្ពាន Long Bien។ លោកសង្ឃឹមថា AFD នឹងបន្តគាំទ្រ និងចែករំលែកបទពិសោធន៍ជាមួយទីក្រុងហាណូយក្នុងគម្រោងនេះ៕

បកប្រែដោយ Thanh Cong