ដោះស្រាយការលំបាក និងជម្រុញគម្រោងដឹកជញ្ជូនសំខាន់ៗ
កប.អនឡាញ - នាថ្ងៃទី ១៧ ខែកញ្ញា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការដឹកនាំរដ្ឋទទួលបន្ទុកសំណង់ និងគម្រោងជាតិសំខាន់ៗ នៃផ្នែកដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការដឹកនាំ។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលប្រទេសទាំងមូលកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅដែលកំណត់ដោយមហាសន្និបាតលើកទី១៣ របស់បក្ស ផ្តោតលើការយកឈ្នះលើផលវិបាកនៃព្យុះ និងទឹកជំនន់ ជំរុញកំណើន បង្កើនការវិនិយោគសាធារណៈ រួមទាំងគម្រោងជាតិសំខាន់ៗរបស់ផ្នែកដឹកជញ្ជូនដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច ចូលរួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើនតម្លៃដី កសាងមណ្ឌលឧស្សាហកម្ម ទេសចរណ៍ថ្មី បង្កើតការងារសម្រាប់ប្រជាពលរដ្ឋ...
|
|
លោក Pham Minh Chinh ថ្លែងក្នុងកិច្ចប្រជុំ |
លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួង ស្ថាប័ន អង្គភាព មូលដ្ឋាន អនុវត្តជាបន្ទាន់នូវការងារសំខាន់ៗ ផ្តោតលើការសម្រេចគោលដៅនៃការប្រឡងប្រជែង "៥០០ ថ្ងៃនិងយប់នៃការប្រឡងប្រជែងដើម្បីបញ្ចប់ផ្លូវល្បឿនលឿន ៣០០០ គីឡូម៉ែត្រនៅឆ្នាំ ២០២៥"; បញ្ចប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh គម្រោងស្ថានីយអ្នកដំណើរ T3 នៃអាកាសយានដ្ឋាន Tan Son Nhat គម្រោងផ្លូវរថភ្លើងទីក្រុង Nhon-Ha Noi និង Ben Thanh-Suoi Tien (ទីក្រុងហូជីមិញ) តាមគោលដៅដែលបានកំណត់។
លោក Pham Minh Chinh បានស្នើឲ្យខេត្ត Can Tho, ខេត្ត Soc Trang និងខេត្ត Bac Ninh ពិនិត្យឡើងវិញនូវផែនការអនុវត្តទាំងស្រុង ដោយផ្តោតលើការដោះស្រាយបញ្ហាសម្ភារៈសំណង់។ ខេត្ត Lang Son និងខេត្ត Cao Bang ពិនិត្យវឌ្ឍនភាពជាក់ស្តែងនៃការងាររចនា ការសាងសង់...; ពិនិត្យផែនការអនុវត្ត និងមានដំណោះស្រាយភ្លាមៗ ដើម្បីបំពេញបន្ថែម ឬជំនួសអ្នកម៉ៅការដែលមិនធានាបាននូវវឌ្ឍនភាពស្របតាមបទប្បញ្ញត្តិនៃកិច្ចសន្យា BOT ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោង Huu Nghi-Chi Lang និង Dong Dang-Tra Linh។ ខេត្ត Ha Giang ពិនិត្យថវិកា និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយការលំបាកអំពីទុនថវិកាមូលដ្ឋានសម្រាប់គម្រោង Tuyen Quang-Ha Giang។ល៕
បកប្រែដោយ Thuy Anh