លោកអគ្គលេខាបក្ស To Lam ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី
កប.អនឡាញ - នារសៀលថ្ងៃទី២០ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Lawrence Wong អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន (PAP) និងជានាយករដ្ឋមន្ត្រីសិង្ហបុរី ។
លោកអគ្គលេខាបក្ស To Lam អបអរសាទរលោកនាយករដ្ឋមន្ត្រី Lawrence Wong ដែលត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សសកម្មភាពប្រជាជនបោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការ និងវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមានរបស់ PAP ចំពោះការអភិវឌ្ឍដ៏រឹងមាំ និងទូលំទូលាយរបស់ប្រទេសសិង្ហបុរីក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក។ លោកអគ្គលេខាបក្ស To Lam ជឿជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Lawrence Wong សិង្ហបុរីនឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែច្រើន អភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងតួនាទីអន្តរជាតិ។
លោកអគ្គលេខាបក្ស To Lam បានទទួលស្គាល់ និងវាយតំលៃខ្ពស់ចំពោះភាពជាដៃគូ និងការគាំទ្រយ៉ាងសកម្មដែលរដ្ឋាភិបាលសិង្ហបុរីបានផ្តល់ជូនវៀតណាមចាប់តាំងពីការចាប់ផ្តើមនៃដំណើរការផ្លាស់ប្តូរថ្មី និងសមាហរណកម្មអន្តរជាតិ ជាពិសេសការបណ្តុះបណ្តាលកម្មាភិបាល កសាងយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ព្រមទាំង លោកអគ្គលេខាបក្ស To Lam អះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសិង្ហបុរីឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព
លោកអគ្គលេខាបក្ស To Lam បានស្នើឱ្យប្រទេសទាំងពីរពង្រឹងទំនុកចិត្តខាងនយោបាយបន្ថែមទៀត តាមរយៈកិច្ចប្រជុំ និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់។ ជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និង PAP; និងជឿជាក់ថា ទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតយុទ្ធសាស្ត្រ និងផែនការសហប្រតិបត្តិការលើវិស័យដូចជា ការធ្វើបរិវត្តកម្មឌីជីថល និងថាមពលកកើតឡើងវិញ
ដើម្បីបំពេញតម្រូវការ និងគោលដៅអភិវឌ្ឍន៍ក្នុងសម័យកាលថ្មី។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងការសាងសង់មជ្ឈមណ្ឌលទិន្នន័យប្រជាជនជាតិ ការរួមបញ្ចូលកម្មវិធីឌីជីថលដូចជា SingPass និង VNeID ដែលកំពុងត្រូវបានសិក្សាយ៉ាងសកម្មដោយភាគីទាំងពីរ ដើម្បីសម្រួលដល់ការចេញចូលឆ្លងដែនជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកអគ្គលេខាបក្ស To Lam ដោយយល់ស្របនឹងការវាយតម្លៃ និងមតិយោបល់របស់លោកអគ្គលេខាបក្ស លើទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោកបន្ថែមថាធុរកិច្ចសិង្ហបុរីចង់បង្កើនការវិនិយោគ និងសកម្មភាពអាជីវកម្មនៅវៀតណាម ដើម្បីទាញយកផលប្រយោជន៍ពីឧត្តមភាពរបស់វៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសលើវិស័យថ្មីៗដូចជា ការអភិវឌ្ឍថាមពលកកើតឡើងវិញ ឥណទានកាបូន ការអភិវឌ្ឍថ្នាលឧស្សាហកម្មបៃតងវៀតណាម-សិង្ហបុរី (VSIPs) ផ្តល់អាទិភាពដល់បច្ចេកវិទ្យាខ្ពស់ វិស័យថាមពលស្អាត ការផលិត semiconductor និងសិប្បនិម្មិត (AI) ... សមស្របនឹងនិន្នាការអភិវឌ្ឍន៍ និងអាទិភាពអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ក៏ដូចជាការសម្រេចបាននូវគោលដៅរួមនៃការសម្រេចឲ្យបាននូវការប្តេជ្ញាចិត្ត Net Zero នៅឆ្នាំ២០៥០។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Lawrence Wong បានអញ្ជើញលោកអគ្គលេខាបក្ស To Lam និងលោកជំទាវទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីតាមពេលវេលាដ៏សមស្របបំផុតក្នុងឆ្នាំ ២០២៤។ លោកអគ្គលេខាបក្ស To Lam បានទទួលយកការអញ្ជើញ និងបានអញ្ជើញលោក Lawrence Wong អគ្គលេខាធិការ PAP នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលសមស្រប។
បកប្រែដោយ Duy Hoan