ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារវាងវៀតណាម និងជប៉ុន
កប.អនឡាញ - នាល្ងាចថ្ងៃទី ១៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Muraoka Tsugumasa អភិបាលខេត្ត Yamaguchi (ជប៉ុន) និងគណៈប្រតិភូ និងធុរកិច្ចខេត្ត Yamaguchi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ១០ នៃការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Yamaguchi និងខេត្ត Binh Duong។
ស្វាគមន៍អភិបាលខេត្ត និងគណៈប្រតិភូខេត្ត Yamaguchi មកបំពេញទស្សនកិច្ចនៅវៀតណាម និងថ្លែងអំណរគុណលោកអភិបាលខេត្តដែលបានផ្តល់ក្តីស្រលាញ់ជូនវៀតណាម ក៏ដូចជាការខិតខំប្រឹងប្រែងរបស់លោកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងខេត្ត Yamaguchi និងវៀតណាមនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសេចក្តីសោមនស្សរីករាយដែលបានឃើញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងជប៉ុនមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង លើគ្រប់វិស័យ ដោយមានទំនុកចិត្តខ្ពស់ខាងនយោបាយ។ ជប៉ុនបន្តជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់វៀតណាម ដែលជាអ្នកផ្តល់ជំនួយ ODA និងជាដៃគូសហប្រតិបត្តិការការងារ អ្នកវិនិយោគធំទីបី និងជាដៃគូពាណិជ្ជកម្ម និងទេសចរណ៍ធំទីបួនរបស់វៀតណាម។
សកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋាននានារវាងប្រទេសទាំងពីរក៏បានប្រព្រឹត្តទៅយ៉ាងរស់រវើក និងកាន់តែស៊ីជម្រៅជាមួយនឹងឯកសារដែលបានចុះហត្ថលេខាជាង ១០០ ឯកសារ ដែលបង្កើតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងមូលដ្ឋាននានារវាងវៀតណាម និងជប៉ុន។ សហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន បច្ចុប្បន្នមានប្រជាជនប្រមាណ ៦០ ម៉ឺននាក់ ដែលជាសហគមន៍បរទេសធំទីពីរនៅប្រទេសជប៉ុន។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Muraoka Tsugumasa អភិបាលខេត្ត Yamaguchi (ជប៉ុន) |
ក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពរវាងខេត្ត Yamaguchi និងខេត្ត Binh Duong ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ នាពេលខាងមុខ ដើម្បីរួមចំណែកធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅ ជាក់ស្តែង និងទូលំទូលាយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ភាគីទាំងពីរត្រូវពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រួមទាំងពង្រីកការនាំចេញផលិតផលពិសេសរបស់វៀតណាម ទៅកាន់ខេត្ត Yamaguchi និងផ្ទុយមកវិញ ជំរុញការនាំចេញមុខទំនិញពិសេស Yamaguchi មួយចំនួនទៅកាន់ទីផ្សារវៀតណាម ដោយហេតុនេះ រួមចំណែកពង្រឹងការផ្លាស់ប្តូរ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
លោកនាយករដ្ឋមន្ត្រីមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការការងាររវាងភាគីទាំងពីរ និងបានស្នើឱ្យរដ្ឋាភិបាលខេត្ត Yamaguchi បន្តជួយដល់ពលរដ្ឋវៀតណាមដែលកំពុងសិក្សា និងធ្វើអាជីវកម្មនៅក្នុងខេត្ត។ ក្រៅពីខេត្ត Binh Duong ខេត្ត Yamaguchi ចាំបាច់ត្រូវស្រាវជ្រាវ និងបង្កើតភាពជាដៃគូបន្ថែមទៀតជាមួយមូលដ្ឋានផ្សេងទៀតនៅវៀតណាម។
លោកអភិបាលខេត្ត Muraoka Tsugumasa និងសមាជិកនៃគណៈប្រតិភូខេត្ត Yamaguchi បានសម្តែងនូវសេចក្តីរីករាយចំពោះប្រទេសទាំងពីរបានដំឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ននេះ វៀតណាមជាប្រទេសដែលមានឥទ្ធិពលខ្លាំងលើឆាកអន្តរជាតិ។
អរគុណចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិយាយរួម និង Binh Duong និងមូលដ្ឋាននានារបស់វៀតណាមនិយាយដោយឡែក លោកអភិបាល Muraoka Tsugumasa បានអះអាងថានឹងស្រាវជ្រាវនិងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយខេត្ត Binh Duong និងមូលដ្ឋាននានារបស់វៀតណាមលើវិស័យផ្សេងៗ។ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; ទន្ទឹមនឹងនោះ ក៏សង្ឃឹមដែរថា វៀតណាមនឹងបើកទ្វារឲ្យខេត្តមួយចំនួននាំចេញទៅវៀតណាមដោយរលូន៕
បកប្រែដោយ Duy Hoan