ក្នុងជំនួបនេះ តាងនាមរដ្ឋ និងប្រជាជនវៀតណាម លោកប្រធានរដ្ឋបានសម្ដែងនូវការយកចិត្តទុកដាក់ចំពោះចំណងសាមគ្គីភាព និងការគាំទ្រដ៏មានតម្លៃដែលរដ្ឋាភិបាល និងប្រជាជនអាល់ហ្សេរី ផ្តល់ឲ្យវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិនាអតីតកាល ក៏ដូចជាដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
លោក Luong Cuong និងលោក Sofiane Chaib

ដោយវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អាល់ហ្សេរីនៅអាហ្រ្វិក លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយអាល់ហ្សេរី។ លោកជឿជាក់ថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ ជាពិសេសលើវិស័យនយោបាយ-ការបរទេស សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ ការអប់រំ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ស្របតាមសក្តានុពលរបស់ប្រទេសនីមួយៗ។

លោកប្រធានរដ្ឋបានអបអរសាទរលោក Sofiane Chaib ដែលត្រូវបានរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតក្នុងអំឡុងពេលបំពេញភារកិច្ចនៅវៀតណាម រួមចំណែកពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោក Sofiane Chaib បានឲ្យដឹងថា បន្ទាប់ពីត្រឡប់ទៅអាល់ហ្សេរីវិញ ក្នុងឋានៈណាក៏ដោយ លោកក៏ចងចាំអំពីប្រទេសវៀតណាមដែលកំពុងអភិវឌ្ឍយ៉ាងស្វាហាប់ និងមានតួនាទីកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ៕

បកប្រែដោយ Thuy Anh