ទោះបីជាមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងមេឃមានពពកក៏ដោយក៏ការហ្វឹកហាត់នៅតែប្រព្រឹត្តទៅដូចតាមការគ្រោងទុក។ យន្តហោះត្រូវបានត្រួតពិនិត្យបច្ចេកទេសមុនពេលហោះហើរ។ នៅខាងក្រៅយន្តហោះលេខ ៤ អ្នកបច្ចេកទេសពីរនាក់ដែលទទួលបន្ទុកព្យួរទង់ជាតិលើយន្ដហោះបានឈានចូលជិតយន្តហោះដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ យន្តហោះនីមួយៗមានអ្នកបច្ចេកទេសពីរនាក់ ដែលសម្របសម្រួលជាមួយបុគ្គលិកផ្សេងដើម្បីព្យួរទង់ជាតិ។ ទង់ជាតិមានទំហំ 5.4m x 3.6m ត្រូវបាន​ព្យួរនៅក្រោមយន្តហោះ ត្រៀមខ្លួនរួចជាស្រេចដើម្បីដោះចេញទង់ជាតិនៅពេលយន្តហោះហោះឡើង។

leftcenterrightdel
ទង់ជាតិត្រូវបានព្យួរលើឧទ្ធម្ភាគចក្រ

នាវេលាម៉ោង ៨ និង ២៥ នាទី  ឧទ្ធម្ភាគចក្រចំនួន ៧ គ្រឿងបានហោះហើរជាបន្ដបន្ទាប់ ដោយចាប់ផ្តើមការហោះហើរហ្វឹកហាត់ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gia Lam ជាកន្លែងដែលនឹងប្រព្រឹត្ដទៅពិធីបើកការតាំងពិពណ៌ ។ ទង់ជាតិទាំងអស់លើយន្ដហោះបានដោះចេញ ដោយនាំមករូបភាពដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍នៅលើផ្ទៃមេឃដែលកំពុងពន្លឺភ្លឺបន្តិចម្ដងៗ បន្ទាប់ពីភ្លៀងឈប់ធ្លាក់។

យោងតាមលោកវរសេនីយ៍ឯកបំរុង Nguyen Dac Quang អនុប្រធានការិយាល័យស្រាវជ្រាវម៉ាស៊ីនយន្តហោះនៃវិទ្យាស្ថានបច្ចេកទេសទ័ពការពារដែនអាកាស ទ័ពជើងអាកាស បានឲ្យដឹងថា ឧបករណ៍បំពាក់ទង់ជាតិដែលស្រាវជ្រាវ និងផលិតដោយវិទ្យាស្ថានកាន់តែល្អប្រសើរ។ ឧបករណ៍បំពាក់ទង់ជាតិត្រូវតែធានាថា នៅពេលដែលឧទ្ធម្ភាគចក្រចាប់ផ្តើមហោះឡើង ទង់ត្រូវតែឡើងត្រង់ បើប្រៀបធៀបទៅនឹងលើកមុន ដោយមានការកែលម្អបច្ចេកទេស ការដកទង់ជាតិ និងការទាញទង់ជាតិបានប្រព្រឹត្ដទៅដោយរលូន ហោះហើរក្នុងរយៈពេលយូរដែលមិនរហែក។ ក្រៅពីនេះ យន្តហោះព្យួរទង់ជាតិត្រូវធានាល្បឿនពី ៨០ ដល់ ១២០  គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលហោះហើរ។

ដោយដឹងថា ឧទ្ធម្ភាគចក្រក្នុងចំណោមឧទ្ធម្ភាគចក្រចំនួន ៧ គ្រឿង រួមមាន Mi8, Mi17, Mi171, Mi172 ក្នុងក្រុមចូលរួមហោះហើរដើម្បីស្វាគមន៍ការតាំងពិព័រណ៍នេះ សុទ្ធតែបានចូលរួមសំដែងនៅក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសនិងកងទ័ព។ តាមរយៈការបំពេញភារកិច្ច អង្គភាពបានដកបទពិសោធន៍ជាច្រើនដែលទាក់ទងនឹងការហ្វឹកហ្វឺន ការធ្វើផែនការនិងការជ្រើសរើសក្រុមហោះហើរ និងអ្នកបើកយន្តហោះសុទ្ធតែមានបទពិសោធន៍ដើម្បីបំពេញភារកិច្ចហោះហើរ។

យោងតាមសេណារីយ៉ូនៃពិធីបើកការតាំងពិព័រណ៍នេះ ឧទ្ធម្ភាគចក្រចំនួន ៧ គ្រឿង និងយន្តហោះចម្បាំង SU-30MK2 ចំនួន ៧ គ្រឿងនឹងសហការគ្នាដើម្បីសម្តែងការស្វាគមន៍ដ៏គួរឱ្យចាប់អារម្មណ៍ និងស្រស់ស្អាតនៅលើអាកាស ដោយបង្ហាញពីសមត្ថភាព លទ្ធភាពរបស់កងទ័ពអាកាសវៀតណាម។

leftcenterrightdel
ការងារត្រៀមរៀបចំសម្រាប់ព្យួរទង់ជាតិ
leftcenterrightdel
អ្នកបច្ចេកទេសធ្វើការត្រួតពិនិត្យបច្ចេកទេសមុនពេលប្រគល់យន្តហោះទៅឱ្យអ្នកបើកយន្តហោះ

ដោយទើបបញ្ចប់ការហ្វឹកហ្វឺនហោះហើរក្នុងថ្ងៃ និងនាំយកយន្តហោះចូល hangar លោកវរសេនីយ៍ឯក Do Viet Hung អនុប្រធាន នយោបាយនៃកងពលធំលេខ៣៧១ និងជាអ្នកបើកយន្តហោះទទួលតួនាទីជាប្រធានក្រុមហោះហើរឧទ្ធម្ភាគចក្រ បានចែករំលែកថា: "ក្នុងដំណើរការហ្វឹកហ្វឺន សមត្ថភាពរបស់អ្នកបើកយន្ដហោះត្រូវមានភាពស្នើគ្នា ប៉ុន្តែមានអាកាសយានិកមួយចំនួនដែលមិនសូវមានលក្ខខណ្ឌហោះរហើរក្នុងអាកាសធាតុនៅភាគខាងជើង ដូច្នេះយើងផ្តោតលើការពន្យល់ និងដកបទពិសោធន៍។ រហូតមកដល់ពេលនេះ ក្រុមយន្ដហោះទាំងពីរបានធានាល្អនូវល្បឿន ចម្ងាយពីគ្នា និងកម្ពស់។

ចែករំលែកបន្ថែមទៀត លោកវរសេនីយ៍ឯកបំរុង Nguyen Van Hoang អនុប្រធាននយោបាយនៃកងវរសេនាធំលេខ ៩១៦ មេក្រុមយន្ដហោះ ៤ គ្រឿង បានឲ្យដឹងថា៖ “ក្រៅពីក្រុមយន្ដហោះឧទ្ធម្ភាគចក្រក៏មានក្រុមយន្ដហោះ SU-30MK2 សម្តែងលើអាកាសក្នុងពិធីបើក ដូច្នេះត្រូវធានាថា ពេលវេលារបស់កងកម្លាំងទាំងពីរត្រូវស៊ីសង្វាកគ្នា ធានាបាននូវកម្ពស់ សោភ័ណភាព ជាពិសេសសុវត្ថិភាព។ ខណៈដែលលោកវរសេនីយ៍ឯកបំរុង Truong Thanh Binh មេបញ្ជាការរងកងវរសេនាធំ នាយសេនាធិការនៃកងវរសេនាធំលេខ ៩១៧ ឲ្យដឹងថា នេះជាឱកាសមួយសម្រាប់អាកាសយានិករបស់អង្គភាពបានស្គាល់ពីអាកាសធាតុ​នៅភាគខាងជើង ហ្វឹកហាត់និងលើកកម្ពស់បច្ចេកទេសហោះហើរ។

ការហ្វឹកហ្វឺននៅជួបបញ្ហាប្រឈមជាច្រើនរហូតដល់ថ្ងៃបើកការតាំងពិពណ៌។ កងកម្លាំងចូលរួមត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យ រួមចំណែកជោគជ័យនៃព្រឹត្តិការណ៍សំខាន់ បង្កើនមោទនភាពចំពោះភាពខ្លាំងរបស់កងទ័ពប្រជាជនវៀតណាម បង្ហាញពីរូបភាពដ៏ស្រស់ស្អាតនៃកងទ័ពអាកាសប្រជាជនវៀតណាម៕

បកប្រែដោយ Pham Diep