នៅក្នុងកិច្ចប្រជុំ ប្រតិភូនៃស្ថាប័ន អង្គភាពនានាបានរាយការណ៍ត្រួតពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនៃកម្មវិធី និងព្រឹត្តិការណ៍រំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល រួមមាន៖ កម្មវិធីសិល្បៈក្នុងពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម; ការតាំងពិព័រណ៍វប្បធម៌ អក្សរសាស្ត្រ និងសិល្បៈនៅផ្លូវដើរថ្មើជើងបឹង Hoan Kiem; ផ្សាយផ្ទាល់កម្មវិធីទូរទស្សន៍នយោបាយ-សិល្បៈ "មាគ៌ាប្រវត្តិសាស្ត្រ" នៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម; កម្មវិធីសិល្បៈ "បទចម្រៀងដែលមិនអាចបំភ្លេចបាន" និងការតាំងបង្ហាញអំពី ៨០ ឆ្នាំនៃការបង្កើតកងទ័ពនៅផ្លូវដើរថ្មើជើង Nguyen Hue-Le Loi នៅខ័ណ្ឌលេខ១ ទីក្រុងហូជីមិញ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជាអធិបតីនៃកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឱ្យគណៈកម្មាធិការបក្ស មេបញ្ជាការ កម្មាភិបាល បុគ្គលិក និងយុទ្ធជននៃស្ថាប័ន អង្គភាពនានាបន្តលើកកម្ពស់ស្មារតីទំនួលខុសត្រូវ ខិតខំប្រឹងប្រែង និងបំពេញភារកិច្ចឱ្យបានល្អ។ ដោយផ្អែកលើការរួមមតិយោបល់របស់ស្ថាប័នជំនាញក្នុងកិច្ចប្រជុំ អង្គភាពនានាត្រូវកែសម្រួល បំពេញបន្ថែមខ្លឹមសារជាបន្ទាន់ ដោយប្តេជ្ញារៀបចំកម្មវិធី និងសកម្មភាពប្រកបដោយគុណភាពខ្ពស់ ធានាបាននូវអត្ថន័យដ៏ជ្រាលជ្រៅបំផុត ដែលបង្ហាញអំពីទ្រង់ទ្រាយ និងឋានៈនៃការរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល; ផ្តោតលើការធានាសុវត្ថិភាពជាដាច់ខាតក្នុងអំឡុងពេលរៀបចំសកម្មភាព និងព្រឹត្តិការណ៍នានា៕

បកប្រែដោយ Huyen Trang