បន្ទាប់ពីប្រគល់ប័ណ្ណសរសើរដល់អង្គភាព និងបុគ្គលចំនួន ៨ របស់ក្រសួងការពារប្រទេស ដែលមានសមិទ្ធផល និងការរួមចំណែកជាច្រើនក្នុងការសម្របសម្រួលការងារជាមួយក្រសួងហិរញ្ញវត្ថុ លើការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកាក្នុងវិស័យការពារជាតិ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤ ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្ត្រី Le Tan Can បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ក្រសួងហិរញ្ញវត្ថុតែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេស; ផ្តល់យោបល់ទាន់ពេលវេលាជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដើម្បីធានាថវិកាប្រចាំឆ្នាំ ដើម្បី​ក្រសួងការពារប្រទេស អនុវត្តគោលការណ៍កសាងកងទ័ពតាមទិស “ចំណាន បង្រួម និងរឹងមាំ”; រួមចំណែកយ៉ាងសំខាន់ដើម្បីកងទ័ពបន្តកសាង អភិវឌ្ឍ និងពង្រឹងសក្តានុពលយោធារបស់ប្រទេស បំពេញតាមតម្រូវការ និងភារកិច្ចកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុប្រគល់ប័ណ្ណសរសើរដល់អង្គភាពនានា

តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Pham Truong Son បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុដែលបានយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផល ព្រមទាំងលើកសំណូមពរថា នាពេលខាងមុខ វិស័យហិរញ្ញវត្ថុយោធានឹងបន្តសម្របសម្រួលយ៉ាងសកម្ម និងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងហិរញ្ញវត្ថុក្នុងការកសាងផែនការ កំណត់ដំណោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃការផ្តល់យោបល់ និងលើកសំណូមពរជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ក្នុងការគ្រប់គ្រង និងប្រតិបត្តិការងារហិរញ្ញវត្ថុ-ថវិកាយោធា៕

បកប្រែដោយ Huyen Trang