ធានាគុណភាពនៃសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ព
កប.អនឡាញ - នាថ្ងៃទី ១៥ ខែធ្នូ លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងគុណភាពនៃការត្រៀមរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។
ក្នុងជំនួបនេះ គណៈប្រតិភូបានផ្ដល់យោបល់លើសកម្មភាពសំខាន់ៗចំនួន ៥ រួមមាន៖ កម្មវិធីសិល្បៈក្នុងពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម; ពិធីបូកសរុប និងប្រគល់រង្វាន់នៃការប្រឡងរូបថត "រូបភាពរបស់យុទ្ធជន"; ពិព័រណ៍វប្បធម៌ អក្សរសាស្ត្រ និងសិល្បៈនៅវិថីថ្មើរជើងជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ; កម្មវិធីនយោបាយ-សិល្បៈ "ដំណើរការប្រវត្តិសាស្ត្រ" នៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម; កម្មវិធីសិល្បៈ "ចម្រៀងដែលមិនអាចបំភ្លេចបាន" និងការតាំងបង្ហាញអំពីរយៈពេល ៨០ ឆ្នាំនៃកងទ័ព នៅវិថីថ្មើរជើង Nguyen Hue - Le Loi ខ័ណ្ឌលេខ១ ទីក្រុងហូជីមិញ។
ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Truong Thien To បានស្នើឲ្យស្ថាប័ន អង្គភាពនានាបន្តពង្រីកស្មារតីទទួលខុសត្រូវ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទទួលយោបល់ពីស្ថាប័នជំនាញ បន្តកែសម្រួល បំពេញខ្លឹមសារ ប្តេជ្ញាចិត្តរៀបចំកម្មវិធី និងសកម្មភាពនានាដោយមានគុណភាពល្អ ធានាបាននូវការរីករាលដាលនៃសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់ពិធីខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងធានាសុវត្ថិភាពដាច់ខាតក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រព្រឹត្តទៅ៕
បកប្រែដោយ Thuy Anh