លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន និងអតីតថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល នារសៀលថ្ងៃទី ១៥ ខែធ្នូ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទៅសួរសុខទុក្ខលោកនាយឧត្តមសេនីយ៍ វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន Pham Van Tra អតីតសមាជិកការិយាល័យនយោបាយ អតីតអនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អតីតសមាជិកការិយាល័យនយោបាយ អតីតអនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន Dang Quan Thuy អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋសភា។