ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៨៩ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) នាព្រឹងថ្ងៃទី ១៤ ខែធ្នូ នៅវិមានតម្កល់សពលោកប្រធានហូជីមិញ ទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីរាយការណ៍អំពីសមិទ្ធិផលដែលសម្រេចបានជូនលោកប្រធានហូជីមិញ របស់គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស។

leftcenterrightdel
 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ប្រធានស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម អានសេចក្តីរាយការណ៍ជូនលោកប្រធានហូជិមិញ

នៅទីនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ កងទ័ពតែងតែជាកម្លាំងស្នូលដែលរួមជាមួយប្រជាជនទាំងមូលរក្សាបានឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ; ការពារបក្ស រដ្ឋ ប្រជាជន ការពាររបបសង្គមនិយម; បំពេញមុខងារនៃ "កងទ័ពប្រយុទ្ធ" "កងទ័ពធ្វើការ" និង "កងទ័ពផលិតកម្ម" ។ ជាមួយនឹងជ័យជំនះ និងសមិទ្ធិផលដ៏វិសេសវិសាលក្នុងរយៈពេល៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ ទទួលបានជ័យជំនះ និងរីកចម្រើននោះ កងទ័ពប្រជាជនវៀតណាមមានកិត្តិយសទទួល​បាន​គ្រឿងឥស្សរិយយសផ្កាយមាសចំនួន៥ គ្រឿងឥស្សរិយយស្នាដៃឆ្នើមថ្នាក់ទី១ ចំនួន១ និងគ្រឿឥស្សរិយយសពលកម្មថ្នាក់ទី១ ចំនួន២ និងរង្វាន់ដ៏ថ្លៃថ្លាជាច្រើនទៀត។

 

leftcenterrightdel
គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដាក់កម្រងផ្កា និងចូលវិមានកម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា កងទ័ពប្រជាជនវៀតណាមនឹងស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ បក្ស រដ្ឋ និងប្រជាជន។ ប្រកាន់ខ្ជាប់នូវគោលដៅ ឧត្តមគតិ និងផ្លូវឆ្ពោះទៅរកសង្គមនិយម ដែលបក្ស ប្រធានហូជីមិញ និងប្រជាជនបានជ្រើសរើស។ លើសពីនេះ កម្មាភិបាល យុទ្ធជន នៃកងទ័ពទាំងមូល តែងតែប្រកាន់ខ្ជាប់ការប្រុងប្រយត្ន័បដិវត្តន៍ ក្តាប់ជាប់ និងវាយតម្លៃស្ថានការណ៍ឲ្យបានត្រឹមត្រូវ ដោះស្រាយគ្រប់ស្ថានការណ៍ដោយជោគជ័យ មិនទុកឱ្យមានភាពអសកម្ម ឬការភ្ញាក់ផ្អើល និងការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ។ ផ្តោតលើការលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺន  ការអប់រំ និងការបណ្តុះបណ្តាល បំពេញតាមតម្រូវការ និងភារកិច្ចនៃការត្រៀមប្រយុទ្ធ និងការប្រយុទ្ធ។ កសាងគណៈកម្មាធិការបក្សភាគកងទ័ពស្អាត និងរឹងមាំ; កសាងកងទ័ពប្រជាជនបដិវត្តន៍ មានរបៀបរៀបរយ ចំណាន ទំនើប...

ក្នុងពិធី ថ្នាក់ដឹកនាំក្រសួងការពារប្រទេសបានរៀបចំដាក់កម្រងផ្កា និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

បកប្រែដោយ Duy Hoan