អង្គភាពបានប្រមូលកម្លាំង និងមធ្យោបាយដើម្បីសាងសង់ទីលានបាល់ទាត់ ជួសជុលផ្លូវចូលទៅកាន់មន្ទីរពេទ្យ ផ្លូវទៅកាន់ព្រះវិហារ និងមន្ទីរពេទ្យ Abyei ...។

leftcenterrightdel
លោកវរសេនីយ៍ឯក Mac Duc Trong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងសមាជិកនៃកងវិស្វករលេខ ៣ ប្រគល់អំណោយដល់សិស្សានុសិស្សនៅវិហារ Abyei

ក្នុងឱកាសដឹកនាំគណៈប្រតិភូទៅផ្ដល់ជំនួយបច្ចេកទេសនៅតំបន់ Abyei លោកវរសេនីយ៍ឯក Mac Duc Trong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម (អតីតប្រធានកងវិស្វកម្មលេខ ១) និងសមាជិកទាំងអស់នៃគណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខ និងផ្តល់អំណោយដល់សិស្សានុសិស្សនៅវិហារ Abyei។

leftcenterrightdel
កុមាររីករាយជាមួយនឹងអំណោយតូចៗដែលផ្តល់ដោយកងវិស្វកម្ម

ថ្លែងក្នុងពិធីប្រគល់អំណោយ លោកបូជាចារ្យ Bino បានសម្តែងថា៖ “យើងមានសេចក្តីសោមនស្សរីករាយ និងសំណាងណាស់ដែលតែងតែមានមិត្តវៀតណាមនៅក្បែរយើង។ ពួកគេតែងតែជួយមនុស្សគ្រប់រូប។ ពួកគេបានជួយយើងជាច្រើនដូចជាការផ្គត់ផ្គង់ទឹកស្អាត ធ្វើផ្លូវថ្នល់ សាងសង់ថ្នាក់រៀន...។ យើងបានរៀនច្រើនពីជនជាតិវៀតណាម អរគុណសម្រាប់អ្វីៗទាំងអស់…”។

leftcenterrightdel
ការផ្តត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ Abyei

យោងតាមលោកវរសេនីយ៍ទោ Le Hong Giang ប្រធាននយោបាយនៃកងវិស្វកម្មលេខ៣ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងវិស្វកម្ម បានកំណត់ថា ការងារចលនាមហាជនជាការងារសំខាន់បំផុតក្នុងការអនុវត្តមុខងារ “កងទ័ពការងារ”។ ដូច្នេះហើយ នាពេលថ្មីៗនេះ កងវិស្វកម្មលេខ៣ តែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងាររបស់ស្ថានបេសកកម្ម និងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំផែនការ និងអនុវត្ដសកម្មភាពចលនាមហាជនឱ្យស្របតាមមុខសញ្ញានីមួយៗ ធានាឲ្យការងារចលនាមហាជនមានប្រសិទ្ធភាពខ្ពស់បំផុត។ គួរកត់សម្គាល់ថា កងវិស្វកម្មលេខ៣ តែងតែសម្របសម្រួលយ៉ាងសកម្មជាមួយទីភ្នាក់ងាររបស់ស្ថានបេសកកម្ម និងអាជ្ញាធរតំបន់ Abyei រួមជាមួយនឹងប្រទេសនានាបញ្ជូនកងទ័ពទៅក្តាប់ជាប់នូវស្ថានការណ៍សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងកសាងតំបន់សុវត្ថិភាព។

leftcenterrightdel
ជួសជុលផ្លូវជូនប្រជាពលរដ្ឋនៅតំបន់ Abyei

លទ្ធផលដែលសម្រេចបានរួមចំណែកធ្វើឱ្យរំលេចនូវប្រពៃណី “បើកផ្លូវឆ្ពោះទៅរកជ័យជំនះ” របស់កងវិស្វកម្មវៀតណាម រួមចំណែកផ្សព្វផ្សាយរូបភាពរបស់កងទ័ពលោកអ៊ំ ហូ ដល់មិត្តអន្តរជាតិ អាជ្ញាធរ និងប្រជាជនក្នុងតំបន់៕

បកប្រែដោយ Pham Diep