លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សម្តែងការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល នាថ្ងៃទី ១៧ ខែធ្នូ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញមកអុជធូបរំលឹកវិញ្ញាណក្ខន្ធ និងសម្តែងការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម។