leftcenterrightdel
 

leftcenterrightdel
 

អង្គភាពបានសម្របសម្រួលអនុវត្តសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ អុជធូប និងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Ben Duoc សួរសុខទុក្ខ និងជូនអំណោយដល់មាតាវៀតណាមវីរភាពចំនួន ២៣ នាក់, គ្រួសារគោលនយោបាយគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ កម្មករ សមាជិកសម្ព័ន្ធយុវជន សមាជិកមានស្ថានភាពលំបាកចំនួន ៤២ ។

* នារសៀលថ្ងៃទី ១៤ ធ្នូ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Binh បានអញ្ជើញជួបសំណេះសំណាលជាមួយឧត្តមសេនីយកងទ័ពប្រជាជន និងនគរបាលប្រជាជននៃខេត្ត Quang Binh។ ពិធីជួបសំណេះសំណាលនេះមានគោលបំណងរំលឹកឡើងវិញនូវប្រពៃណីវីរភាព និងដំណើរដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម; ជាឱកាសសម្រាប់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Quang Binh សម្តែងការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់កកម្មភិបាល យុទ្ធជននៃកងទ័បប្រជាជនវៀតណាមនិយាយរួម ឧត្តមសេនីយ៍នៅស្រុកខេត្ត Quang Binh និយាយដោយឡែក

* នាថ្ងៃទី ១៤ ខែធ្នូ នៅឃុំ Binh Trung ស្រុក Chau Duc បញ្ជាការដ្ឋានយោធាខេត្ត Ba Ria-Vung Tau បានសម្របសម្រួលជាមួយមន្ទីរពេទ្យ Ba Ria និងមន្ទីរពេទ្យ Vung Tau រៀបចំកម្មវិធីពិនិត្យ និងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាជនទទួលរបបគោលនយោបាយពីរដ្ឋ ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារជនជាតិ និងសាសនាមានស្ថានភាពលំបាកក្នុងតំបន់។ នៅក្នុងកម្មវិធី វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យបានផ្តល់ការពិនិត្យទូទៅ និងប្រឹក្សាសុខភាពដល់មនុស្សជាង ៣០០នាក់; ចែកអំណោយចំនួន ១០០ ជូនគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ។ ការចំណាយសរុបចំនួន ១១៥ លានដុង; ក្នុងនោះបញ្ជាការដ្ឋានយោធាខេត្តឧបត្ថម្ភថវិកាចំនួន ១០០លានដុង។

* មន្ទីរពេទ្យយោធលេខ៣៥៤ ថ្មីៗនេះបានរៀបចំ "មហោស្រពវប្បធម៌យោធា និងស៊ីវិល"។ កម្មវិធីនៃមហោស្រពរួមមានៈ ការប្រកួតកីឡា (វាយសី វាយកូនឃ្លីលើតុ) តូបលក់អាហារ ការផ្លាស់ប្តូរវប្បធម៌។ ក្នុងឱកាសនេះ គណៈកម្មាធិការបក្ស និងគណៈនាយកមន្ទីរពេទ្យបានប្រគល់អំណោយចំនួន ៨០ ជូនដល់អ្នកទទួលផលគោលនយោបាយពីរដ្ឋ៕

បកប្រែដោយ Duy Hoan