នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ ប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ រំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០២៤) ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៨៩ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤)។

ក្រោមប្រធានបទ៖ “កងទ័ពប្រជាជនវៀតណាម - ប្រពៃណីវីរភាព បុព្វហេតុដ៏រុងរឿង កម្លាំងស្នូលកសាងយ៉ាងរឹងមាំខឿនការពារជាតិដោយប្រជាជនទាំងមូល” សិក្ខាសាលា​បានបញ្ជាក់ពីបរិបទប្រវត្តិសាស្ត្រ ការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សយោធា​មជ្ឈិម​សម្រាប់ដំណើរការកសាង ការប្រយុទ្ធ ភាពចាស់ទុំ និងជ័យជំនះដ៏ខ្លាំងក្លារបស់កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ថ្លែង​​ក្នុង​សិក្ខាសាលា

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោកប្រធានរដ្ឋ Luong Cuong  បានអះអាងនូវគោលមាគ៌ា និងគោលនយោបាយដ៏ត្រឹមត្រូវ និងច្នៃប្រឌិតរបស់បក្សលើការកសាងកងទ័ពប្រជាជនវៀតណាម កសាងខឿនការពារជាតិដោយប្រជាជនទាំងមូល និងកសាងប្រៀបការពារជាតិដោយប្រជាជនទាំងមូល រួមជាមួយនឹងប្រៀបសន្តិសុខប្រជាជន។ ការពារយ៉ាងរឹងមាំនូវមាតុភូមិវៀតណាមសង្គមនិយម។ លោកប្រធានរដ្ឋ Luong Cuong សង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេសនោះ បានបញ្ជាក់ថា មហាសាមគ្គីជាតិ គឺជាកម្លាំងដ៏ធំធេង និងជាកត្តាសំខាន់ជាពិសេសដើម្បី​​ដណ្តើមយកជ័យជំនះលើសត្រូវឈ្លានពានទាំងអស់។

leftcenterrightdel
លោក​នាយឧត្តមសេនីយ៍ Phan Van Giang ថ្លែង​ក្នុង​សិក្ខាសាលា

leftcenterrightdel
លោកឧត្តមសេនីយ៍​ឯក Trinh Van Quyet ថ្លែង​ក្នុ​ងសិក្ខាសាលា

នៅក្នុងសិក្ខាសាលា ប្រតិភូទាំងអស់បានអះអាងលើគោលមាគ៌ា គោលនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយភាពច្នៃប្រឌិតរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងលោកប្រធានហូជីមិញចំពោះដំណើរការកសាង ប្រយុទ្ធ រីកចម្រើន និងទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់របស់កងទ័ពប្រជាជនវៀតណាម ហើយនិងសង្កត់ធ្ងន់លើបដិវត្តន៍ដ៏ថ្លៃថ្នូ ប្រពៃណីវីរភាព និងបុព្វហេតុដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម ព្រមទាំងថែរក្សា និងលើកស្ទួយវប្បធម៌ និងគុណសម្បត្តិរបស់«កងទ័ពលោកអ៊ំហូ»ក្នុងយុគសម័យថ្មី។

លោកវរសេនីយ៍ឯក បណ្ឌិត Le Thanh Bai នាយករងវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាបានឲ្យដឹងថា៖ “បទអន្តរគមន៍ទាំង ១១៤ នេះ ត្រូវបានអនុវត្តដោយថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងឧត្តមសេនីយ៍ក្នុងជួរកងទ័ព នគរបាល និងរបស់ខេត្ត Cao Bang និងគណៈឃោសនាអប់រំមជ្ឈិមបក្ស ព្រមទាំងមានបទអន្តរគមន៍ជាច្រើនទៀតរបស់អ្នកវិទ្យាសាស្ត្រទូទាំងប្រទេស។

leftcenterrightdel
ប្រតិភូអញ្ជើញ​ចូល​រួម​សិក្ខាសាលា
leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ថតរូប​ជា​មួយ​ប្រតិភូទាំង​ឡាយ

បទអន្តរគមន៍ទាំងឡាយត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របនឹងខ្លឹមសារ និងប្រធានបទនៃសិក្ខាសាលា រួមចំណែកក្នុងការបំភ្លឺឯកសារអនុវត្ត និងទាញយកទស្សនៈថ្មីៗសម្បូរបែប និងគួរឱ្យទុកចិត្ត។ វិធីសាស្រ្តលើកយកបញ្ហាតាមបែបវិទ្យាសាស្ត្រ ធានានូវគុណភាពល្អ និងបំភ្លឺប្រធានបទនៃសិក្ខាសាលា៕

បកប្រែដោយ Thanh Cong