ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយនាថ្ងៃទី១៦ ខែធ្នូ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្រសួងការបរទេសនៃប្រទេសទាំងពីរនាពេលថ្មីៗនេះ ព្រមទាំងបានពិភាក្សាអំពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ទន្ទឹមនឹងនោះ មានការផ្លាស់ប្តូរយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានសម្តែងនូវសោមនស្សរីករាយដែលទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ បន្តមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យជាច្រើន។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ថ្លែងមតិក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី១១

ឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ត្រីមាសទី ៤ ឆ្នាំ២០២៤ និងរៀបចំបានល្អសម្រាប់សម័យប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ ពង្រឹងបន្ថែមទៀតនូវសសរស្តម្ភការពារជាតិ សន្តិសុខ។ ខិតខំប្រឹងប្រែងជំរុញ និងបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ...

leftcenterrightdel
លោក Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវ ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី១១ 

ភាគីទាំងពីរក៏បានចែករំលែកទស្សនៈអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយមានសេចក្តីសោមនស្សរីករាយដែលឃើញថាប្រទេសទាំងពីរបានសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកជាប្រចាំនៅវេទិកាពហុភាគី ជាពិសេសទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏ដូចជាបញ្ហាសមុទ្រខាងកើត និងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌមេគង្គ ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពរៀបចំការពិគ្រោះយោបល់នយោបាយលើកទី១២នៅវៀតណាម។

បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី១១ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានបំពាក់គ្រឿងឥស្សរិយយស របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនអង្គភាព និងបុគ្គលនានានៃក្រសួងការបរទេសឡាវ ដែលមានការរួមវិភាគទានជាច្រើនក្នុងទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវក្នុងឆ្នាំសាមគ្គីភាព ២០២២។

បកប្រែដោយ Duy Hoan