អញ្ជើញចូលរួមជំនួបនេះ មានឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតរបស់វៀតណាមនៅបរទេសចំនួន ២៦ រូប ដែលទើបតែត្រូវបានតែងតាំងជាតំណាងប្រទេសវៀតណាមនៅប្រទេសចំនួន ៤៨ និងអង្គការអន្តរជាតិមួយផងដែរ។

ដោយសម្តែងនូវកិត្តិយស និងទំនួលខុសត្រូវដ៏ធំធេងចំពោះប្រទេសជាតិ តំណាងឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតរបស់វៀតណាមនៅបរទេស បានបញ្ជាក់ថា នឹងការខិតខំប្រឹងប្រែង  សាមគ្គី លើកកំពស់សមត្ថភាព អនុវត្តឲ្យបានល្អនូវគោលនយោបាយ និងមាគ៌ាកិច្ចការបរទេសរបស់បក្ស និងរដ្ឋ ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។

leftcenterrightdel
លោក Tran Thanh Man និងប្រតិភូចូលរួមជំនួប

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាបានអបអរសាទរចំពោះឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតរបស់វៀតណាមនៅបរទេសដែលត្រូវបានតែងតាំងនាពេលនេះ។

លោកប្រធានរដ្ឋសភាបានស្នើឲ្យឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតរបស់វៀតណាមនៅបរទេស គប្បីអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ហើយត្រូវជូនដំណឹងដល់សហគមន៍ជនវៀតណាមនៅបរទេស អំពីការជំរុញការអនុវត្តសេចក្តីសម្រេចចិត្តនៃមជ្ឈិមបក្ស ច្បាប់ និងសេចក្តីសម្រេចចិត្តនានារបស់រដ្ឋសភា ដែលទើបនឹងចូលជាធរមាន។

ដោយសង្កត់ធ្ងន់លើតួនាទី ភារកិច្ចរបស់ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតរបស់វៀតណាមនៅបរទេស ដែលជាតំណាងឲ្យប្រទេសនិងប្រជាជាតិ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឲ្យឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតរបស់វៀតណាមនៅបរទេសទាំងឡាយយកចិត្តទុកដាក់ចំពោះការងារនយោបាយ និងការកសាងបក្សក្នុងស្ថានទូត ហើយអង្គភាពពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើការធានារបប និងគោលនយោបាយសម្រាប់ស្ថានទូត និងស្ថាប័នតំណាងរបស់វៀតណាមនៅបរទេស អនុវត្តល្អបំផុតនូវមាគ៌ាកិច្ចការបរទេសរបស់បក្ស និងរដ្ឋ រួមគ្នាជាមួយប្រទេសទាំងមូលឈានចូលសម័យថ្មី - សម័យឈានទៅមុខ៕

បកប្រែដោយ Thuy Anh