កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងឡាវ កំពុងអភិវឌ្ឍយ៉ាងសកម្មលើវិស័យជាច្រើន
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី១១ ថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវ នាថ្ងៃទី ១៧ ខែធ្នូ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសវនាការជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។