ថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យវិស័យវប្បធម៌ កីឡា និងទេសចរណ៍សុក្រិតស្ថាប័ន; អភិវឌ្ឍបញ្ញាសិប្បនិម្មិត យកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល; បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

leftcenterrightdel
នាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងសន្និសីទ។ រូបថត៖ VOV

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដល់ឆ្នាំ ២០២៥ វិស័យវប្បធម៌ កីឡា និងទេសចរត្រូវតែពន្លឿននិងបោះជំហានលោតផ្លោះ ជាមួយនឹងការត្រិះរិះនវានុវត្តន៍ និងចក្ខុវិស័យយុទ្ធសាស្ត្រ; ពង្រីកបញ្ញានិងភាពក្លាហាន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅ ភារកិច្ចនិងដំណោះស្រាយដែលបានដាក់ចេញ។

“វប្បធម៍របស់ប្រជាជនវៀតណាមដែលមានប្រវត្តិរាប់ពាន់ឆ្នាំគឺជាកម្លាំងដ៏អមតរបស់ជាតិ; អភិវឌ្ឍន៍ការអប់រំកាយនិងកីឡាគឺជាគោលបំណង តម្រូវការចាំបាច់ រួមចំណែកក្នុងការបង្កើតប្រជាជាតិមួយមានសុខភាពល្អ នាំមកនូវសុខភាពដល់ប្រជាជន។ដូច្នេះហើយ ២០២៥ វប្បធម៌ កីឡា និងទេសចរណ៍មានតួនាទីយ៉ាងសំខាន់ មានផលប៉ះពាល់យ៉ាងស៊ីជម្រៅ មានលក្ខណៈសកលនិងទូលំទូលាយ; មានលក្ខណៈចាំបាច់ផង និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែងផង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារជាតិ”។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា វិស័យវប្បធម៌ កីឡា និងទេសចរណ៍នឹងពង្រីកថែមទៀតនូវប្រពៃណីនិងលទ្ធផលដែលសម្រេចបាន រួមចំណែកបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសឈានចូលយុគសម័យថ្មី យុគសម័យឈានទៅមុខដើម្បីភាពសម្បូរណ៍រុងរឿងនិងវិបុលភាពរបស់ប្រទេសជាតិ៕

តាម vovworld.vn