នៅកន្លែងកើតហេតុ ថ្នាក់ដឹកនាំខេត្ត Lao Cai បានរាយការណ៍ថា ការបាក់ដីនៅភូមិ Lang Nu បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយមានគ្រួសារចំនួន ៣៧  គ្រួសាររងការបាក់ដី ក្នុងនោះ អ្នកស្លាប់ និងបាត់ខ្លួនចំនួន ៩៥ នាក់    និងបានរកឃើញ ៤៥ នាក់ ហើយនៅតែបាត់ខ្លួន  ៥០ នាក់ និងរងរបួស ១៧ នាក់។ បន្ទាប់ពីឧបទ្ទវហេតុកើតឡើងភ្លាម ខេត្ត Lao Cai បានរាយការណ៍ទៅនាយករដ្ឋមន្ត្រី និងស្ថាប័នមានសមត្ថកិច្ច ហើយដាក់ពង្រាយការងារស្វែងរក និងជួយសង្គ្រោះ។ កងកម្លាំងសរុបជាង ៦០០ នាក់  ចូលរួមស្វែងរកជនរងគ្រោះ ក្នុងនោះ កងទ័ពមានជាង ៤០០ នាក់។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះសួរសុខទុក្ខនិងលើកទឹកចិត្តគ្រួសារដែលមានសាច់ញាតិស្លាប់នៅភូមិ Nu ឃុំ Phuc Khanh ស្រុក Bao Yen ខេត្ដ Lao Cai

ក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកជាមួយការបាត់បង់របស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្ត Lao Cai ជាពិសេសចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះគ្រួសារដែលមានសាច់ញាតិជួបគ្រោះថ្នាក់ក្នុងការបាក់ដី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន  អង្គការសង្គម កម្មាភិបាលនិងយុទ្ធជននៃកងទ័ព នគរបាល កងជីវពល និងកម្លាំងមុខងារបន្តជំនះផលវិបាកនៃការបាក់ដី, អនុវត្ដវិធានការ និងមធ្យោបាយក្នុងការស្វែងរកជនរងគ្រោះចំនួន ៥០ នាក់ ដែលបាត់ខ្លួន។ ទន្ទឹមនឹងនោះ ថែទាំជនរបួសឱ្យបានទាន់ពេល​ និងផ្ដោតលើ​ការសម្អាតបរិស្ថាន ទប់ស្កាត់ជំងឺរាតត្បាតកើតឡើង; ធានាចរាចរណ៍ និងគ្រឹះស្ថានអប់រំ ដើម្បីឱ្យសិស្សានុសិស្សអាចត្រឡប់ទៅសាលារៀនវិញបានឆាប់រហ័ស ព្រមទាំងធានាជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋ។

* នាព្រឹកថ្ងៃដដែល លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តគ្រួសារជនរងគ្រោះ និងកម្លាំងមានសមត្ថកិច្ចដែលកំពុងបំពេញបេសកកម្មស្វែងរក និងជួយសង្គ្រោះនៅភូមិ  Nu ។ ទន្ទឹមនឹងនោះ  លោក Tran Cam Tu បានប្រគល់ជំនួយពី គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម ក្រសួងការពារប្រទេស និងអង្គការសង្គមជូនដល់មូលដ្ឋាន និងគ្រួសារមានអ្នកស្លាប់ និងរងផលប៉ះពាល់ដោយសារទឹកជំនន់។ ចែករំលែកជាមួយការបាត់បង់ និងការឈឺចាប់របស់ជនរួមជាតិ លោក Tran Cam Tu មានបំណងចង់ឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន រួមទាំងកម្មាភិបាលនិងយុទ្ធជននៃអង្គភាពកងទ័ពផ្តោតលើការជួយសង្គ្រោះ ជំនះការលំបាកដោយព្យុះ ការរអិលបាក់ដី  និងជួយប្រជាជន​វិលត្រឡប់ទៅរកជីវភាពរស់នៅជាធម្មតាឡើងវិញ៕

បកប្រែដោយ Thanh Cong