STEAMese Festival ២០២៤ បំផុសគំនិតច្នៃប្រឌិត និងបំណិនដោះស្រាយបញ្ហាសម្រាប់យុវជនជំនាន់ក្រោយ
កប.អនឡាញ - នាថ្ងៃទី ២៧ ខែតុលា នៅសកលវិទ្យាល័យពហុបច្ចេកទេសហាណូយ មានសិស្ស និស្សិត ឪពុកម្តាយ និងគ្រូបង្រៀនជាង ៤ ពាន់នាក់ទទួលបទពិសោធន៍តាមរយៈសកម្មភាពក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ “STEAMese Festival ២០២៤”។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអង្គការ STEAM for Vietnam, UNICEF វៀតណាម, ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម, អង្គការ Scratch និងសកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។
|
|
STEAMese Festival ២០២៤ ត្រូវបានរចនាឡើងដោយគំនិតពីយុគ្គសម័យ STEAM និង AI នាពេលអនាគត (រូបថត៖ សកលវិទ្យាល័យពហុលបច្ចេកទេសហាណូយ) |
ក្រោមប្រធានបទ “ដំណើរផ្សងព្រេងទៅកាន់ពិភពលោក ៣០០០” ព្រឹត្តិការណ៍ STEAMese Festival ២០២៤ ត្រូវបានរចនាឡើងជាមួយនឹងគំនិតអំពីយុគ្គសម័យ STEAM និង AI នាពេលអនាគត ហើយសិស្ស និស្សិតអាចចូលរួមក្នុងសកម្មភាព ការប្រកួតប្រជែងដូចជា៖ ព្រះរាជាណាចក្រនៃបញ្ញាសិប្បនិម្មិត (AI) ទីក្រុងមនុស្សយន្ត...។ តាមរយៈនោះ សិស្សានុសិស្សត្រូវបានបំផុសគំនិត សម្រាប់បំណិនដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងជំនាញការងារជាក្រុម។
អ្នកចូលរួមកម្មវិធីអាចបង្កើតសិល្បៈពីសំឡេង និងរូបភាពជាមួយនឹងប្រតិបត្តិការសាមញ្ញ៖ បញ្ជាមនុស្សយន្តដោយផ្ទាល់ ស្វែងយល់ពីគោលការណ៍ប្រតិបត្តិការ និងចាប់យកបច្ចេកវិទ្យាមនុស្សយន្តទំនើប៕
បកប្រែដោយ Huyen Trang