លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា និងសម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម អញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំ លោកស្រី Nguyen Thi Thanh បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមទាំងពីរក្នុងរយៈពេលកន្លងមក ដោយបំពេញល្អនូវតួនាទីជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន អង្គភាពអាជីវកម្មដោយឈរលើមូលដ្ឋានមានផលប្រយោជន៍ទៅវិញទៅមក ទន្ទឹមនឹងនោះ ជួយឱ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរមានការយល់ដឹងកាន់តែច្បាស់ និងជិតស្និទ្ធជាមួយគ្នា។ លោកស្រី Nguyen Thi Thanh សង្ឃឹមថា នាពេលខាងមុខ សមាគមមិត្តភាព កម្ពុជា-វៀតណាម នឹងបន្តជួយឧបត្ថម្ភសហគមន៍អាណិកជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកម្ពុជា ដោយបន្ស៊ាំខ្លួនយ៉ាងល្អជាមួយប្រទេសសាមី និងមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការលើការកសាងអង្គការ និងសកម្មភាពនៃសមាគមមិត្តភាពរបស់ប្រទេសនីមួយៗ ដើម្បីបន្តរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ៕

បកប្រែដោយ Thanh Cong