លោក Luong Cuong ប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។ នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Luong Cuong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលព្រះរាជបដិសណ្ឋារកិច្ច ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។