ថ្លែងមតិក្នុងពិធីបើក លោក Dao Ngoc Hung ប្រធានគណៈកម្មការទាក់ទង បានចែករំលែកថា ជំនួបត្រូវបានរៀបចំឡើងក្នុងឱកាសខួបលើកទី ៤៥ នៃថ្ងៃទៅបំពេញកាតព្វកិច្ចអន្តរជាតិនៅកម្ពុជា (១៩៧៩-១៩៨៩) ដែលជាឱកាសសម្រាប់អតីតអ្នកជំនាញវៀតណាមនិយាយរួម អតីតអ្នកជំនាញ A40 និយាយដោយឡែក និងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា រំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃរយៈពេលបំពេញកាតព្វកិច្ចអន្តរជាតិដែលមិនអាចបំភ្លេចបាននៅកម្ពុជា ក៏ដូចជាសកម្មភាពតបស្នងសងគុណចំពោះការរួមវិភាគទានរបស់អតីតអ្នកជំនាញ និងកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។

leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងជំនួប

ក្នុងរយៈពេល ១០ ឆ្នាំ (១៩៧៩-១៩៨៩) នៃការជួយបដិវត្តន៍កម្ពុជា អ្នកជំនាញ A40 រួមជាមួយនឹងអ្នកជំនាញ និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ជូន ដោយសហការសជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់ប្រទេសកម្ពុជា យកឈ្នះលើផលវិបាកធ្ងន់ធ្ងរដែលបន្សល់ទុកដោយរបបប្រល័យពូជសាសន៍ប៉ុលពត ជួយប្រទេសកម្ពុជាធ្វើឲ្យមានស្ថិរភាពក្នុងសេដ្ឋកិច្ចសង្គម រក្សាសមិទ្ធិផលបដិវត្តន៍ ជួយកម្ពុជាបណ្តុះបណ្តាល និងបំប៉នមន្រ្តីគ្រប់គ្រងនៅគ្រប់លំដាប់ថ្នាក់ កំណត់វិស័យសេដ្ឋកិច្ចសំខាន់ៗ ស្តារឡើងវិញផលិតកម្ម...

ដោយមានសកម្មភាពជាក់ស្ដែង អ្នកជំនាញ និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានបន្សល់ទុកនូវរូបភាពល្អៗក្នុងដួងចិត្តប្រជាជនកម្ពុជា រួមចំណែកការពារ ពូនជ្រំ និងរក្សាទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង រវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh