ថ្លែងមតិក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Nguyen Xuan Ha ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា កងទ័ពប្រជាជនវៀតណាមគឺជាកងទ័ពរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក កងទ័ពប្រជាជនវៀតណាមមានទំនាក់ទំនងជិតស្និទ្ធជាមួយជាមួយប្រជាជន ពង្រីកប្រពៃណីស្នេហាជាតិ និងសិល្បៈយោធារបស់ប្រជាជាតិ ឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន កងទ័ពប្រជាជនវៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំង និងរួមជាមួយប្រជាជនទាំងមូលទទួលបានជ័យជំនះដ៏ត្រចះត្រចង់ ក្នុងបុព្វហេតុរំដោះជាតិ ឯកភាពជាតិ និងអភិវឌ្ឍប្រទេសតាមទិសសង្គមនិយម។

leftcenterrightdel
ប្រតិភូចូលរួមជំនួប

រណសិរ្សលេខ៤៧៩ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ១៩៧៩។ លោកវរសេនីយ៍ឯក Nguyen Xuan Ha បានឲ្យដឹងថា អស់រយៈពេលជាង ១០ ឆ្នាំ ដែលបំពេញភារកិច្ចយុទ្ធសាស្ត្រសំខាន់ៗ រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា កងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ បានចូលរួមការប្រយុទ្ធទាំងតូចទាំងធំជាង ១៦.០០០ លើក និងជួយប្រទេសកម្ពុជាបង្កើត ពង្រឹងអាជ្ញាធរបដិវត្តន៍ អង្គការមហាជន កងកម្លាំងប្រដាប់អាវុធ និងការស្តារសេដ្ឋកិច្ច...

លោកវរសេនីយ៍ឯក Nguyen Xuan Ha បានថ្លែងថា យើងមានមោទនៈភាពក្នុងការធ្វើជាសាក្សីប្រវត្តិសាស្ត្រដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រ ហើយក្នុងមនុស្សម្នាក់ៗមានផ្នែកនៃប្រវត្តិសាស្ត្រ ប្រវត្តិនៃសង្គ្រាមបដិវត្តន៍ ប្រវត្តិសាស្ត្រនៃសម្ព័ន្ធភាពប្រយុទ្ធវៀតណាម-កម្ពុជា។ យើងមានមោទនៈក្នុងការរួមចំណែកបង្កើតតម្លៃវប្បធម៌របស់កងទ័ពលោកអ៊ំហូ “កងទ័ពព្រះពុទ្ធ”៕

បកប្រែដោយ Thuy Anh