ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ ហើយបានចាត់ទុកថា ព្រះរាជដំណើរទស្សនកិច្ចនេះ បានបង្ហាញមនោសញ្ចេតនា របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា បានចងចាំជានិច្ចការតស៊ូដ៏លំបាកដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសនីមួយៗ។ ការចែករំលែក និងការលះបង់សម្រាប់គ្នាទៅវិញទៅមក គឺជាប្រពៃណីដ៏ល្អ និងជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលបានថែរក្សា និងពូនជ្រំដោយប្រជាជាតិទាំងពីរ។

leftcenterrightdel
 
leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh​​ និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង ដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កម្ពុជាក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមនឹងខិតខំអស់ពីសមត្ថភាពរួមជាមួយនឹងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា បន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ឆ្លើយតបទៅនឹងក្ដីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ ដើម្បីឲ្យកម្ពុជារៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដោយជោគជ័យ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងថ្នាក់ដឹកនាំកម្ពុជា ជូនចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា សមិទ្ធផលនានាដែលវៀតណាមសម្រេចបាន គឺជាកម្លាំងចលករ និងលើកទឹកចិត្តដ៏ធំធេងសម្រាប់កម្ពុជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃការទទួលជួបព្រះរាជសវនាការ
leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម
leftcenterrightdel
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា

ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូល​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយដ៏មានតម្លៃរបស់វៀតណាមក្នុងបុព្វហេតុរំដោះជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងអះអាងថា ទំនាក់ទំនងវៀតណាម-កម្ពុជា ជាទំនាក់ទំនងជាបងប្អូន ជាមិត្តដ៏យូរអង្វែង ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រហើយព្រះមហាក្សត្រនឹងបន្តគាំទ្រសកម្មភាពសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។ ព្រះមហាក្សត្រ​មានព្រះរាជបន្ទូល​ជឿជាក់ថា ទំនាក់ទំនងវៀតណាម-កម្ពុជានឹងរីកចម្រើន កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដោយឃើញថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-កម្ពុជា ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ ការទូត ការពារជាតិ និងសន្តិសុខ។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគបន្តជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងឲ្យកាន់តែរីកចម្រើន។

ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងដោះស្រាយបានល្អនូវរាល់បញ្ហាដែលនៅសេសសល់ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងជិតស្និទ្ធ និងសាមគ្គីភាពរវាងវៀតណាម-កម្ពុជា វៀតណាម-ឡាវ និងវៀតណាម-ឡាវ-កម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ និងប្រទេសទាំងបី៕

បកប្រែដោយ Pham Diep