អញ្ជើញចូលរួមក្នុងពិធីនេះមានលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មការរៀបចំកម្មវិធីផ្លាស់ប្តូរ; លោកឧត្តមសេនីយ៍ទោ Do Xuan Tung អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ ប្រតិភូអន្តរជាតិ មានលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។
កម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាឆ្នាំ២០២៤ ប្រមូលផ្តុំក្រុមតន្ត្រីយោធានៃកងទ័ពប្រជាជនវៀតណាម នគរបាលប្រជាជនវៀតណាម និងក្រុមតន្ត្រីយោធានៃប្រទេសឡាវ កម្ពុជា ចិន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ក្រុមតន្រ្តីយោធាបានសម្តែងនៅទីតាំងជាច្រើនក្នុងទីក្រុងហាណូយ រួមមាន បរមរាជវាំង Thang Long នៅតាមដងផ្លូវ និងនៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ ២០២៤ និងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។
ក្នុងសុន្ទរកថាបិទ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានវាយតម្លៃថា បន្ទាប់ពីជិត ១០ ថ្ងៃរៀបចំ និងសម្តែងដ៏រំភើបនោះ កម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាឆ្នាំ ២០២៤ ទទួលបានជោគជ័យដ៏អស្ចារ្យ។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានគូសបញ្ជាក់ថា ក្រុមតន្ត្រីយោធាមកពីប្រទេសនានា បានសំដែងបទចម្រៀងអំពីចំណងមិត្តភាពជូនចំពោះកងទ័ព និងប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ ក៏ទទួលបានការស្វាគមន៍ពីប្រជាជនវៀតណាមដែលស្និទ្ធស្នាល រាក់ទាក់ ស្រឡាញ់សន្តិភាព ពោពេញទៅដោយសាមគ្គីភាព និងមិត្តភាព។
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានសង្កត់ធ្ងន់ថា នាពេលខាងមុខ អនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងអន្តរជាតិរបស់បក្ស និងរដ្ឋវៀតណាម ក្រសួងការពារប្រទេសវៀតណាមនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការពារជាតិ រួមទាំងវិស័យវប្បធម៌ ក្នុងគោលបំណងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍន៍ទៅវិញទៅមកជាមួយកងទ័ពនៃប្រទេសនានាជុំវិញពិភពលោក។
ក្នុងពិធីបិទនេះ អ្នកចម្រៀង អ្នករាំ និងតន្ត្រីករនៃក្រុមតន្ត្រីនៃប្រទេសនានា បាននាំយកនូវបទភ្លេងដោយពោរពេញទៅដោយមនោសញ្ចេតនា បង្កប់ដោយស្មារតីសាមគ្គីភាព និងមិត្តភាពអន្តរជាតិ ផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងតម្លៃដ៏ថ្លៃថ្នូរ នៃកងទ័ពរបស់ប្រទេសនីមួយៗ៕
បកប្រែដោយ Huyen Trang
Type the code from the image