ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី Mubarak Saeed Ghafan Al Jabri ដែលបានមកបំពេញទស្សនកិច្ចនៅ​វៀត​ណាមចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤​​ និងការគាំទ្រវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ​និងលោកឧត្តមសេនីយ៍ត្រី Mubarak Saeed Ghafan Al Jabri

ដើម្បីអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ និងស្របតាមភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឱ្យបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ គាំទ្រការរៀបចំគណៈប្រតិភូទៅចូលរួមតាំងពិព័រណ៍ឧស្សាហកម្មការពារជាតិដែលរៀបចំដោយភាគីនីមួយៗ; កសាងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយឈរលើមូលដ្ឋាននៃការអនុលោមតាមច្បាប់អន្តរជាតិ តម្រូវការនិងលទ្ធភាពនៃភាគីនីមួយៗ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរជំរុញការចែករំលែកព័ត៌មានអំពីលទ្ធភាពឧស្សាហកម្មការពារជាតិរបស់គ្នាទៅវិញទៅមក ក៏ដូចជាប្រៀបខ្លាំង តាមរយៈនោះស្វែងយល់ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ កសាងផែនទីបង្ហាញផ្លូវនិងរាយការណ៍​ជូន​ស្ថាប័នសមត្ថកិច្ចនៃភាគីទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប
leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍

លោកឧត្តមសេនីយ៍ត្រី Mubarak Saeed Ghafan Al Jabri អបអរសាទរក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ដោយជោគជ័យ និងសំដែងនូវចំណាប់អារម្មណ៍ចំពោះពិធីបើកតាំងពិព័រណ៍ ព្រមទាំងអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជន​វៀតណាម។ លោក​ឧត្តមសេនីយ៍ត្រី Mubarak Saeed Ghafan Al Jabri ឲ្យដឹងថា នេះជាលើកទីមួយហើយដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមពិព័រណ៍នេះ។ លោកវាយតម្លៃខ្ពស់ចំពោះឧស្សាហកម្មការពារជាតិវៀតណាមដោយមានផលិតផលល្អ គុណភាពខ្ពស់ជាច្រើន បង្កើតឱកាសអំណោយផលសម្រាប់ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Pham Diep