កម្លាំងរបស់វៀតណាមបានមកពីមនុស្ស

ជាលើកដំបូងដែលចូលរួមពិព័រណ៌ការពារជាតិអន្តរជាតិដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម លោកឯកអគ្គរដ្ឋទូត Olivier Brochet បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំ ក៏ដូចជាការចូលរួមយ៉ាងច្រើនកុះកររបស់អង្គភាពអាជីវកម្ម និងគុណភាពផលិតផលដែលបានដាក់តាំងបង្ហាញ។ លោកឯកអគ្គរដ្ឋទូត Olivier Brochet បានបញ្ជាក់ថា "បរិមាណ និងគុណភាពបែបនេះ បញ្ជាក់ឱ្យឃើញថា ការតាំងពិព័រណ៌ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ កម្លាំងរបស់វៀតណាមបានមកពីមនុស្ស។ ការតាំងពិព័រណ៍បង្ហាញពីកម្លាំងរបស់ប្រជាជនវៀតណាមក្នុងបុព្វហេតុការពារមាតុភូមិ"។

លោកឯកអគ្គរដ្ឋទូត Olivier Brochet បានយល់ព្រមជាមួយនឹងការវាយតម្លៃថា ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅក្នុងទ្រង់ទ្រាយធំជាងឆ្នាំ ២០២២ ដែលបង្ហាញពីគោលការណ៍របស់វៀតណាមជាមិត្តរបស់ប្រទេសទាំងអស់ និងស្របតាមគោលនយោបាយការពារជាតិ “៤ មិន” របស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Olivier Brochet បានសង្កត់ធ្ងន់ថា “ការចូលរួមយ៉ាងច្រើនរបស់គណៈប្រតិភូ និងធុរកិច្ចអន្តរជាតិបានបង្ហាញពីទំនាក់ទំនងល្អរបស់វៀតណាមជាមួយបណ្តាប្រទេសលើពិភពលោក”។

leftcenterrightdel
ឧត្តមនាវីទោ Angus Topshee មេបញ្ជាការកងទ័ពជើងទឹកកាណាដា (ទីពីរខាងស្តាំ) ទស្សនាស្តង់តាំងពិព័រណ៍របស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មការពារជាតិនៅឯពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤

ទស្សនាការតាំងពិព័រណ៌នេះ លោកឯកអគ្គរដ្ឋទូត Olivier Brochet បានវាយតំលៃខ្ពស់ចំពោះផលិតផលឧស្សាហកម្មការពារជាតិរបស់វៀតណាម រួមទាំងផលិតផលនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) ផងដែរ។ លោកឯកអគ្គរដ្ឋទូត Olivier Brochet បានអះអាងថា វៀតណាមកំពុងមានឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិរបស់ខ្លួន។

វៀតណាមពិតជាយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍឧស្សាហកម្មការពារជាតិ

មានវត្តមានដោយផ្ទាល់នៅក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឧត្តមនាវីទោ Angus Topshee មេបញ្ជាការកងទ័ពជើងទឹកកាណាដា​ បានឲ្យដឹងថា "នៅក្នុងពិព័រណ៍នេះ ខ្ញុំមានឱកាសជួបជាមួយក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល  ដែលមុននោះខ្ញុំមិនបានឃើញនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ការពារជាតិផ្សេងទៀត។ ខ្ញុំសប្បាយចិត្តដោយបានឃើញផលិតផលថ្មីលើវិស័យការពារជាតិ និងសន្តិសុខដែលត្រូវបានណែនាំ និងតាំងបង្ហាញ។ ប្រការទាំងនេះបង្ហាញពីភាពសំបូរបែបនៃព្រឹត្តិការណ៍ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម។

យោងតាមឧត្តមនាវីទោ Angus Topshee ការតាំងពិព័រណ៍ក្រោមប្រធានបទ៖ “សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ទៅវិញទៅមក” គឺជាសារដ៏មានអត្ថន័យបំផុត បង្ហាញពីគោលដៅនិងការយកចិត្ដទុកដាក់រួមរបស់សហគមន៍អន្តរជាតិ រួមទាំងវៀតណាម និងកាណាដាផងដែរ។

“ខ្ញុំឃើញថា វៀតណាមពិតជាយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍឧស្សាហកម្មការពារជាតិជាមួយនឹងប្រព័ន្ធសព្វាវុធទំនើប។ ខ្ញុំគិតថាយើងអាចរៀនពីគ្នាទៅវិញទៅមក។ ខ្លួនខ្ញុំផ្ទាល់បានសិក្សាពីដំណោះស្រាយមួយចំនួនពីក្រុមហ៊ុនផ្គត់ផ្គង់របស់វៀតណាម ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងទៀតនៅក្នុងពិព័រណ៍នេះ”៕

បកប្រែដោយ Pham Diep