នេះគឺជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Carlyle Thayer នៅឯសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) ជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន។

អ្នកប្រាជ្ញអូស្ត្រាលីរូបនេះបានលើកឡើងថា ក្នុងអំឡុង ៣០ ឆ្នាំនៃការតស៊ូប្រឆាំងអាណានិគមនិងចក្រពត្តិ កងទ័ពប្រជាជនវៀតណាមបានប្រកៀកស្មាជាមួយកងទ័ព និងប្រជាជននៃប្រទេសឡាវ និងកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ដើម្បីឯករាជ្យ សេរីភាពនៃប្រទេសនីមួយៗ។  ភ្លាមៗបន្ទាប់ពីថ្ងៃបង្រួបបង្រួមជាតិ កងទ័ពប្រជាជនវៀតណាមបានឈានចូលដំណាក់កាលប្រយុទ្ធថ្មីដើម្បីការពារមាតុភូមិនៅតំបន់ព្រំដែន ទន្ទឹមនឹងនោះក៏បំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ ជួយប្រជាជនឡាវការពារសមិទ្ធិផលនានានៃបដិវត្តន៍ និងជួយប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងជួយប្រទេសកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ។ លោកសាស្ត្រាចារ្យ Carlyle Thayer  លើកច្បាស់ថា «ខ្ញុំប្រាកដថា បើវៀតណាមមិនបញ្ជូនកងទ័ពទៅជួយកម្ពុជាទេ ពលរដ្ឋខ្មែរជាច្រើនទៀតនឹងត្រូវស្លាប់ ឬ ស្លាប់ក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។

leftcenterrightdel
​កម្លាំង​ពេទ្យ​យោធា​ដឹក​ជន​រង​គ្រោះ​តាម​រថយន្ត​សង្គ្រោះ​ក្នុង​ក្រប​ខណ្ឌ​នៃលំហាត់ហ្វឹកហ្វឺនសង្គ្រោះ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​បី វៀតណាម-ឡាវ-កម្ពុជា ខែ​វិច្ឆិកា ឆ្នាំ​២០២៤ 

ខណៈដែល ស្ថានការណ៍សន្តិសុខរបស់ឡាវប្រឈមនឹងការគំរាមកំហែងនោះ កាលពីខែកក្កដា ឆ្នាំ ១៩៧៧ វៀតណាមនិងឡាវបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតមូលដ្ឋានសម្រាប់កងទ័ពប្រជាជនវៀតណាមជួយកងទ័ពប្រជាជនឡាវ ហើយការគាំទ្រនោះទទួលបានជោគជ័យ»។

សាស្ត្រាចារ្យ Carlyle Thayer បានសង្កត់ធ្ងន់ថា ឈានចូលពេលផ្លាស់ថ្មី សមាហរណកម្ម​ និងអភិវឌ្ឍន៍ កងទ័ពប្រជាជនវៀតណាមបន្តអនុវត្តបានល្អនូវមុខងាររបស់ខ្លួនជាកងទ័ពប្រយុទ្ធ កងទ័ពបំពេញការងារ និងកងទ័ពផលិតកម្ម។ “មុខងារនេះឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់កងទ័ពប្រជាជនវៀតណាមចាប់តាំងពីថ្ងៃបង្កើតឡើងនៅឆ្នាំ ១៩៤៤ រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនោះ កងទ័ពប្រជាជនវៀតណាមក៏បានបង្កើនការទូតការពារជាតិ។

យោងតាមលោកសាស្ត្រាចារ្យ Carlyle Thayer ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្មទំនាក់ទំនងអន្តរជាតិ រួមជាមួយនឹងគោលនយោបាយការពារជាតិ “៤មិន” របស់វៀតណាមនោះ កងទ័ពប្រជាជនវៀតណាមបាននិងកំពុងជំរុញទំនាក់ទំនងដៃគូទ្វេភាគី និងពហុភាគី ដើម្បីរួមដៃឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខរួម ជាពិសេសក្នុងក្របខ័ណ្ឌនៃអាស៊ាននិងយន្តការដឹកនាំដោយអាស៊ាន។

ទន្ទឹមនឹងនោះ ការរួមចំណែករបស់កងទ័ពប្រជាជនវៀតណាមក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរួមចំណែកលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិ ដោយឧទាហរណ៍ជាក់ស្តែងគឺវៀតណាមបានក្លាយជាបេក្ខភាពតែមួយគត់ដែលតំណាងឱ្យក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ឈរឈ្មោះជា​សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ហើយត្រូវបានបោះឆ្នោតជ្រើសតាំងដោយសំឡេងគាំទ្រខ្ពស់។

លោកសាស្ត្រាចារ្យ Carlyle Thayer បានបញ្ជាក់បន្ថែមថា “ខ្ញុំមានឱកាសជាច្រើនដើម្បីជួបជាមួយនាយទាហានកងទ័ពប្រជាជនវៀតណាមនិងដៃគូក្នុងតំបន់។ ខ្ញុំអាចបញ្ជាក់បានថា ពួកគេបានបង្ហាញពីលក្ខណៈដ៏ស្រស់ស្អាតបំផុតនៃវប្បធម៌ និងអត្តសញ្ញាណវៀតណាម ... តួនាទីរបស់កងទ័ពប្រជាជនវៀតណាមក្នុងបុព្វហេតុការពារប្រទេស និងកសាងសង្គមនិយមត្រូវបានលើកកំពស់ដោយឥតឈប់ឈរ។ កងទ័ពប្រជាជនវៀតណាមក្លាយជាកម្លាំងរបៀរៀបរយ ចំណាន  និងទំនើបពីមួយថ្ងៃទីមួយថ្ងៃ។ អង្គភាពអាជីកម្មរបស់កងទ័ពត្រូវបានរៀបចំឡើងវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងខឿនសេដ្ឋកិច្ចជាតិ រួមទាំងអាជីវកម្មជាច្រើនដែលបង្កើតបច្ចេកវិទ្យា ដូចជាក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) ជាដើម " ៕

បកប្រែដោយ Thanh Cong