ថ្លែងមតិក្នុងកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ភាគីទាំងពីរបន្តខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពនាពេលខាងមុខ ដោយផ្តោតលើខ្លឹមសារដូចតទៅ៖ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់ ជំរុញប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការសំខាន់ៗដូចជា គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី និងកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការអង្គភាពទ័ព​; ការបណ្តុះបណ្តាលវេជ្ជសាស្រ្តយោធា, ភាសារុស្ស៊ី; គាំទ្រក្រសួងការពារប្រទេសវៀតណាមអនុវត្តខ្លឹមសារនៃឯកសារកំណត់ “៧០ឆ្នាំនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-សហភាពសូវៀត/រុស្ស៊ី” ...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាមលើកទី៧។

លោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin បានសង្កត់ធ្ងន់ថា ឆ្នាំនេះជាខួបលើកទី ៣០ នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី និងវៀតណាម (១៩៩៤-២០២៤); ទន្ទឹមនឹងនោះ លោកបានទទួលស្គាល់លទ្ធផលល្អក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលថ្មីៗនេះ និងបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភក្នុងទំនាក់ទំនងទ្វេភាគី។ លោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin ក៏បានអះអាងដែរថា លោកនឹងបន្តសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តការងារដែលបានព្រមព្រៀងដោយភាគីទាំងពីរ ដោយហេតុនេះជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងរុស្ស៊ី និងវៀតណាមឲ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែងថែមទៀត។

leftcenterrightdel
 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin ចុះហត្ថលេខាលើឯកសារបន្ទាប់ពីបញ្ចប់កិច្ចសន្ទនា

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរក៏បានចែករំលែកនូវទស្សនៈស្តីពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមប្រ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន​គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងបរទេស។ ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ តស៊ូយ៉ាងខ្ជាប់ខ្ជួនដើម្បីដោះស្រាយរាល់វិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ស្តីពីគោលនយោបាយការពារជាតិ វៀតណាមបន្តអនុវត្តគោលនយោបាយការពារជាតិ “បួនមិន”។

ភាគីទាំងពីរបានសម្តែងការជឿជាក់ថា លទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-រុស្ស៊ីលើកទី៧ នឹងបង្កើតកម្លាំងចលករសម្រាប់ក្រសួងការពារជាតិនៃប្រទេសទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយ ប្រសិទ្ធភាព និងជាក់ស្តែង។ នៅចុងបញ្ចប់នៃកិច្ចសន្ទនា ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួនពីរ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីររៀបចំ និងអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

បកប្រែដោយ Thanh Cong