អង្គប្រជុំបានវាយតម្លៃថា ក្នុងឆ្នាំ២០២៤ ការងារបក្ស ការងារនយោបាយក្នុងកងទ័ពទាំងមូលត្រូវបានដឹកនាំ និងអនុវត្តតាមមុខងារ ភារកិច្ច និងស្ថានភាពជាក់ស្តែង​ និងសម្រេចបានគ្រប់ការងារទាំងអស់។ ជាពិសេសគឺ៖ ទីភ្នាក់ងារ និងអង្គភាពនានាបានអនុវត្តយ៉ាងហ្មត់ចត់នូវសេចក្ដីសម្រេចចិត្ដ សេចក្តីណែនាំ សេចក្ដីសន្និដ្ឋាន និងបទប្បញ្ញត្តិរបស់មជ្ឈិម គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ព្រមទាំងអនុវត្ដព្រមៗគ្នានូវការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការអប់រំផ្នែកនយោបាយនិងសតិអារម្មណ៍។ ការងារឃោសនាត្រូវបានជំរុញយ៉ាងខ្លាំង តម្រង់ទិសសតិអារម្មណ៍ និងមតិសាធារណៈបានទាន់ពេលលើបញ្ហាថ្មី ស្មុគស្មាញនិងបញ្ហារសើប។ កងទ័ពតែងតែរក្សាតួនាទីស្នូលរបស់ខ្លួនដោយឈានមុខក្នុងការប្រយុទ្ធនិងការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងមតិក្នុងកិច្ចប្រជុំ

ទីភ្នាក់ងារ និងអង្គភាពនានាបានសម្របសម្រួល និងរៀបចំប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu និងខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនិងខួបលើកទី ៣៥  នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមទទួលបានការកត់សម្គល់ និងការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជន និងមិត្តភក្តិអន្តរជាតិ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ

ថ្លែងមតិក្នុងអង្គប្រជុំ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកោតសរសើរចំពោះសមិទ្ធិផលដែលអង្គភាពនានាសម្រេចបានក្នុងឆ្នាំ ២០២៤។ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំនឹងប្រព្រឹត្ដទៅមហាសន្និបាតបក្សភាគកងទ័ពលើកទី ១២ និងព្រឹត្ដិការណ៍សំខាន់ៗរបស់ប្រទេសជាតិ។ ដោយផ្អែកលើសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ សេចក្ដីសម្រេចិត្ដរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមស្ដីពីការដឹកនាំភារកិច្ចយោធា ការពារជាតិនិងកសាងបក្សភាគកងទ័ពឆ្នាំ ២០២៥ ក្នុងស្មារតីដឹកនាំរបស់អគ្គលេខាបក្ស  អង្គភាពនានាត្រូវយកចិត្តទុកដាក់លើការផ្លាស់ថ្មីនូវការងារសតិអារម្មណ៍ អប់រំនយោបាយ។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងប្រតិភូចូលរួមកិច្ចប្រជុំ

ទន្ទឹមនឹងនោះ ជំរុញការធ្វើបរិវត្ដកម្មឌីជីថល ការឃោសនានិងការអប់រំច្បាប់ដែលផ្សាភ្ជាប់នឹងការអនុវត្តល្អនៃការគ្រប់គ្រងសតិអារម្មណ៍ រក្សាល្អនូវមូលដ្ធានសតិអារម្មណ៍របស់បក្សក្នុងកងទ័ព។ បន្តអនុវត្តល្អនូវការផ្លាស់ថ្មី លើកកំពស់ប្រសិទ្ធភាពនូវការងារចលនាមហាជន ក្តាប់ជាប់ស្ថានភាពតំបន់ និងប្រជាជន ជនជាតិ និងសាសនា។ រក្សានិងបង្កើនសាមគ្គីភាពរវាងកងទ័ព និងប្រជាជន។ បន្តផ្លាស់ថ្មី និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការងារបក្ស ការងារនយោបាយក្នុងការហ្វឹកហ្វឺន លំហាត់សមយុទ្ធ ការត្រៀមខ្លួនប្រយុទ្ធ៕

បកប្រែដោយ Pham Diep