អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម និងលោកវរសេនីយ៍ឯក Viengxay Soulivong អនុព័ន្ធយោធាឡាវប្រចាំវៀតណាម រួមទាំងតំណាងនាយកដ្ឋានបណ្តុះបណ្តាល ក្រសួងនគរបាល មេបញ្ជាការអង្គភាព និងវេជ្ជបណ្ឌិតថ្មីជំនាន់ទី ៥២ LK ចំនួន ៣៣ នាក់ ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Tran Ngoc Tuan នាយករងនៃវិទ្យាស្ថានពេទ្យយោធា ប្រគល់ប័ណ្ណសរសើរដល់សិក្ខាកាមដែលមានស្នាដៃល្អក្នុងការសិក្សា

ក្នុងនាមគណៈកម្មាធិការបក្ស និងគណៈនាយកវិទ្យាស្ថាន លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Tran Ngoc Tuan បានអបអរសាទរ និងកោតសរសើរចំពោះលទ្ធផលដែលសិក្ខាកាមឡាវ និងកម្ពុជាជំនាន់ទី ៥២ LK សម្រេចបានក្នុងអំឡុងពេលសិក្សានៅវិទ្យាស្ថានពេទ្យយោធា។

លោកនាយករងនៃវិទ្យាស្ថានពេទ្យយោធាបានស្នើថា  ដោយផ្អែកលើចំណេះដឹងដែលបានសិក្សានៅវិទ្យាស្ថានពេទ្យយោធា សិក្ខាកាមទាំងនេះនឹងអនុវត្តប្រកបដោយភាពច្នៃប្រឌិតក្នុងការងាររបស់ខ្លួន ស្របតាមលក្ខណៈជាក់លាក់ និងតម្រូវការនៃភារកិច្ចថែទាំកងទ័ព និងប្រជាជននៃប្រទេសនីមួយៗ; បន្តការសិក្សានិងស្រាវជ្រាវ បណ្ដុះគំនិតសិលធម៌ឲ្យសក្តិសម “គ្រូពេទ្យហាក់ដូចជាម្តាយដ៏សម្បុរស” ។

leftcenterrightdel
ប្រតិភូចូលរួមពិធីប្រគល់សញ្ញាបត្រ

លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Tran Ngoc Tuan មានពំណងថា សិក្ខាកាមទាំងនេះនឹងបន្ដផ្សព្វផ្សាយដល់នាយទាហាន ទាហានក្នុងកងទ័ព និង​ប្រជាជនឡាវ និងកម្ពុជាអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងស្មោះត្រង់រវាងវៀតណាម - ឡាវ -និងកម្ពុជា តាមរយៈនោះ រួមចំណែកក្នុងការកសាងនិងពង្រឹងចំណងមិត្តភាព សាមគ្គីភាពកាន់តែរឹងមាំ និងរីកចម្រើនុ។

ក្នុងឱកាសនេះ ក្នុងនាមគណៈកម្មាធិការបក្សនិងគណៈនាយកនៃវិទ្យាស្ថានពេទ្យយោធា លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Tran Ngoc Tuan នាយករងនៃវិទ្យាស្ថានពេទ្យយោធា បានប្រគល់ប័ណ្ណសរសើរដល់សិក្ខាកាម ៤ រូប ដែលមានស្នាដៃល្អក្នុងការសិក្សា៕

បកប្រែដោយ Thanh Cong