ទោះបីជាប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការងារធានាឧបករណ៍ បច្ចេកទេស អាកាសធាតុដ៏អាក្រក់ដែលធ្វើឲ្យគ្រឿងយន្ដនិងឧបករណ៍រងការខូចយ៉ាងឆាប់រហ័ស ប៉ុន្ដែកងវិស្វកម្មលេខ ៣ របស់វៀតណាមបានខិតខំជំនះរាល់ការលំបាកដើម្បីបំពេញភារកិច្ចនៅក្នុងតំបន់។ ជាមួយនឹងក្រុមបុគ្គលិកបច្ចេកទេសល្អដែលកំពុងបង្ហាញសមត្ថភាព និងជំនាញក្នុងលក្ខខណ្ឌការងារនៅឆ្ងាយពីមាតុភូមិ អង្គភាពបានលើកកម្ពស់ភាពម្ចាស់ការ លើកកម្ពស់តួនាទីទទួលខុសត្រូវរបស់បុគ្គលិកបច្ចេកទេស ក៏ដូចជាការបើកបរក្នុងការត្រួតពិនិត្យ ថែទាំ និងជួសជុលដោយខ្លួនឯង។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen The Hieu អនុប្រធានវិទ្យាស្ថានបច្ចេកទេសគ្រឿងយន្ដយោធា (អគ្គស្នងការដ្ឋានបច្ចេកទេស) ជាសមាជិកនៃក្រុមការងារបានណែនាំក្រុមបច្ចេកទេសនៃកងវិស្វកម្មជួសជុលឧបករណ៍

លទ្ធផលលេចធ្លោក្នុងការធានាបច្ចេកទេសសម្រាប់គ្រឿងយន្ដ និងឧបករណ៍គឺអង្គភាពបានធានាល្អនូវឧបករណ៍បច្ចេកទេស ស្របតាមតម្រូវការរបស់អង្គការសហប្រជាជាតិ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ស្ថានបេសកកម្ម UNISFA សម្រាប់ឧបករណ៍ទាំងអស់ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានធានាដោយអង្គការសហប្រជាជាតិ (COE) និងមានលទ្ធភាពបំពេញតម្រូវការភារកិច្ចក្នុងគ្រប់ស្ថានភាពទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលខាងមុខ ឧបករណ៍បច្ចេកទេសនឹងរងការខូចជាបណ្ដើៗ បន្ទាប់ពីការប្រើប្រាស់រយៈពេលមួយក្នុងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់។ ដើម្បីបំពេញតាមតម្រូវការភារកិច្ច កងវិស្វកម្មលេខ ៣  បានអនុវត្ដយ៉ាងម៉ឹងមាត់នូវការរក្សា  "ម៉ោងបច្ចេកទេសក្នុងថ្ងៃ" "ថ្ងៃបច្ចេកទេសក្នុងសប្តាហ៍" ការងារត្រូវតែបង្ហាញយ៉ាងច្បាស់នៅក្នុងផែនការ និងកាលវិភាគការងារ និងផ្សព្វផ្សាយដល់អង្គភាពទាំងមូល។ អង្គភាពក៏បានផ្តោតលើការលើកកម្ពស់សមត្ថភាពសម្រាប់ក្រុមបុគ្គលិកបច្ចេកទេសក្នុងការថែទាំ និងជួសជុល ជាពិសេសការជួសជុលម៉ាស៊ីន។

leftcenterrightdel
លោកវរសេនីយ៍ឯកបំរុង Nguyen Van Bien អនុប្រធានការិយាល័យម៉ូតូ និងដឹកជញ្ជូននៃកងឯកភាពវិស្វកម្ម ជាសមាជិកក្រុមការងារជួយបុគ្គលិកបច្ចេកទេសនៃកងវិស្វកម្ម

ក្នុងនាមជាអ្នកដឹកនាំផ្ទាល់លើការងារបច្ចេកទេសនៃកងវិស្វកម្មលេខ ៣ លោកវរសេនីយ៍ទោ Pham Ngoc Au ឲ្យដឹងថា មុននឹងចេញទៅបំពេញភារកិច្ច បុគ្គលិកបច្ចេកទេសត្រូវពិនិត្យយ៉ាងយកចិត្តទុកដាក់ ជ្រើសរើសបុគ្គលិកមានសមត្ថភាព ការទទួលខុសត្រូវខ្ពស់ និងបំពេញបានតម្រូវការការងារ។ អង្គភាពលើកកម្ពស់ជំនាញរបស់បុគ្គលិកបច្ចេកទេស អ្នកបើកបរក្នុងការថែទាំ ជួសជុលឧបករណ៍ ដើម្បីបំពេញតម្រូវការភារកិច្ចរបស់ស្ថានបេសកកម្ម។

យោងតាមលោកវរសេនីយ៍ឯក Cu Van Suot ប្រធានក្រុមបច្ចេកទេសនិងដឹកជញ្ជូននៃកងវិស្វកម្មលេខ ៣ អ្នកបើកបរគ្រឿងយន្ដត្រូវឆ្លងកាត់ការត្រួតពិនិត្យមុនពេល អំឡុងពេល និងក្រោយពេលប្រើប្រាស់។ អង្គភាពបានរៀបចំវគ្គបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ជំនាញជួសជុលដល់បុគ្គលិកបច្ចេកទេស ១០០% និងរៀនសូត្របទពិសោធន៍ពីបុគ្គលិកដែលបានចូលរួមកងវិស្វកម្មលេខ ១ លេខ ២ ដើម្បីជួយបុគ្គលិកបច្ចេកទេសថ្មីនៃកងវិស្វកម្មលេខ ៣។

ដើម្បីជួយជួសជុលគ្រឿងយន្ដ និងឧបករណ៍ តាមកាលកំណត់របស់កងវិស្វកម្មលេខ ៣ នៅស្ថានបេសកកម្ម UNISFA ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៣១ ខែធ្នូ គណៈប្រតិភូក្រសួងការពារប្រទេសដឹកនាំដោយលោកវរសេនីយ៍ឯក Mac Duc Trong - អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានចុះត្រួតពិនិត្យ និងជួយការជួសជុលគ្រឿងយន្ដ និងឧបករណ៍តាមកាលកំណត់របស់កងវិស្វកម្មលេខ៣ ដែលកំពុងបំពេញភារកិច្ចនៅតំបន់ Abyei។  បន្ទាប់ពីពិនិត្យ និងវាយតម្លៃស្ថានការណ៍គ្រឿងយន្ដ និងឧបករណ៍របស់កងវិស្វកម្មរួចមក គណៈប្រតិភូបានជួយអង្គភាពក្នុងការថែទាំ ជួសជុលម៉ាស៊ីន និងឧបករណ៍បច្ចេកទេស។ រៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពរកឃើញសញ្ញាឧបករណ៍រងការខូចខាត អាស្រ័យហេតុនេះមានដំណើរការថែទាំ និងជួសជុល ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ និងពន្យារថេរវេលានៃឧបករណ៍បច្ចេកទេសដែលមានស្រាប់របស់ក្រុមបុគ្គលិកបច្ចេកទេស។

leftcenterrightdel
សមាជិកនៃកងវិស្វកម្មលេខ ៣ ជួសជុលម៉ាស៊ីន ឧបករណ៍ ក្រោមការជួយទ្រទ្រង់ពីសមាជិកក្រុមការងារក្រសួងការពារប្រទេស

យោងតាមលោកវរសេនីយ៍ឯកបំរុង Nguyen Van Bien អនុប្រធានការិយាល័យម៉ូតូ និងដឹកជញ្ជូននៃកងឯកភាពវិស្វកម្ម ជាសមាជិកក្រុមការងារឲ្យដឹងថា កងវិស្វកម្មកំពុងគ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្ដជិត ២០០ គ្រឿង ហើយគ្រឿងយន្ដសំណង់ត្រូវបំពេញការងារក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ជាមួយនឹងកម្រិតការងារខ្ពស់ ហើយធានាថែទាំនៅតែមានកម្រិតជាច្រើន ដូចជា កន្លែងដាក់គ្រឿងយន្ដ និងគ្មានកន្លែងជួសជុល...

ដូច្នេះហើយ នាពេលខាងមុខ ដើម្បីធានាឲ្យស្ថានភាពគ្រឿងយន្ដ និងឧបករណ៍បំពេញតម្រូវការភារកិច្ច អង្គភាពត្រូវបន្តលើកកម្ពស់សក្ដានុពលដែលមានស្រាប់ រក្សានិងលើកកម្ពស់គុណភាពគ្រប់គ្រង ថែទាំ ជួសជុល បន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ការកសាងធនធានមនុស្ស​​ និងលើកទឹកចិត្តក្រុមបុគ្គលិកបច្ចេកទេស។ ព្រមទាំងផ្តល់យោបល់ជូនថ្នាក់លើឱ្យមានដំណោះស្រាយនិងទិសដៅ ក៏ដូចជាបង្កើនធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមជាមួយនឹងគ្រឿងបន្លាស់ ឧបករណ៍ជំនួសដើម្បីបំពេញតម្រូវការការងារក្នុងឆ្នាំបន្ដបន្ទាប់៕

បកប្រែដោយ Pham Diep