លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបក្សកងទ័ពជើងទឹកវៀតណាម
កប.អនឡាញ - នាថ្ងៃទី ២៣ ខែធ្នូ គណៈកម្មាធិការបក្សកងទ័ពជើងទឹក បានរៀបចំកិច្ចប្រជុំ ចេញសេចក្តីសម្រេចចិត្តដឹកនាំឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំ។
នៅឆ្នាំ២០២៤ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពជើងទឹក បានផ្តោតលើការដឹកនាំការបំពេញប្រកបដោយជោគជ័យនូវភារកិច្ចជាច្រើន ដូចជា៖ ក្ដាប់ ស្រាវជ្រាវ វាយតម្លៃ និងព្យាករណ៍ស្ថានភាព ធ្វើសេនាធិការដល់គណៈកម្មការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្តីពីគោលនយោបាយ ដំណោះស្រាយសម្រាប់ស្ថានការណ៍នៅសមុទ្រ ការពារអធិបតេយ្យភាព សិទ្ធិ និងផលប្រយោជន៍ជាតិ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅសមុទ្រ...
នៅឆ្នាំ ២០២៥ ខាងមុខ គណៈកម្មាធិការបក្សកងទ័ពជើងទឹក នឹងបន្តផ្សព្វផ្សាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងសារាចររបស់ថ្នាក់លើអំពីភារកិច្ចយោធា និងការពារជាតិ រក្សាការត្រៀមប្រយុទ្ធជាស្រេច ក្តាប់ជាប់នូវស្ថានការណ៍ ធ្វើសេនាធិការដល់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ដើម្បីដោះស្រាយស្ថានភាពដោយទាន់ពេលវេលា ការពារអធិបតេយ្យភាពលើសមុទ្រ និងកោះ សកម្មភាពសេដ្ឋកិច្ចសមុទ្រ...
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលអង្គភាពទទួលបាន ហើយស្នើឲ្យគណៈកម្មាធិការបក្សនៃកងទ័ពជើងទឹក បន្តផ្សព្វផ្សាយឲ្យបានហ្មត់ចត់នូវសម្រេចចិត្ត និងសារាចររបស់បក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ដឹកនាំសម្រេចឲ្យបាននូវគោលដៅដែលបានកំណត់ដោយជោគជ័យ ក្នុងនោះ ផ្តោតលើការចូលរួម និងរៀបចំសកម្មភាពដើម្បីអបអរសាទរសំខាន់ៗរបស់ប្រទេស កងទ័ព និងកងទ័ពជើងទឹក ប្រកបដោយសុវត្ថិភាព បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ រួមចំណែកលើកតម្កើងរូបភាពនៃកងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងសម័យថ្មី។ល៕
បកប្រែដោយ Thuy Anh