លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះកងកម្លាំងដែលចូលរួមក្នុងពិធីបើក ដែលប្រព្រឹត្តទៅដោយជោគជ័យ បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះប្រតិភូ ភ្ញៀវអន្តរជាតិ និងប្រជាជនក្នុងប្រទេស។ ពិព័រណ៍នេះសម្រេចបានលទ្ធផលជាវិជ្ជមាន តាមរយៈតួលេខគួរឲ្យចាប់អារម្មណ៍ជាច្រើន។ អង្គភាពនានានៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) បានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ១៦ ដែលមានតម្លៃសរុបប្រហែល ២៨៦.៣ លានដុល្លារអាមេរិក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រចំនួន១៧ រវាងឧស្សាហកម្មការពារជាតិរបស់វៀតណាម និងធុរកិច្ចនៃប្រទេសដែលមានផ្នែកឧស្សាហកម្មអភិវឌ្ឍ ដូចជា អាមេរិក ឥណ្ឌា បារាំង បែលហ្ស៊ិក... ព្រឹត្តិការណ៍នេះត្រូវបានផ្សព្វផ្សាយយ៉ាងលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស និងអន្តរជាតិ រួមចំណែកផ្សព្វផ្សាយរូបភាពដ៏ល្អរបស់ប្រទេស ប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមជុំវិញពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសដល់សមូហភាពដែលមានសមិទ្ធិផលឆ្នើមនៅក្នុងពិព័រណ៍

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា គិតត្រឹមម៉ោង ១២ ថ្ងៃទី ២២ ខែធ្នូ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាជាង ២៦ ម៉ឺននាក់។ ការសម្របសម្រួល និងកិច្ចសហការប្រកបដោយភាពបត់បែននៃអង្គភាពនានា ធានាបាននូវសុវត្ថិភាពលើគ្រប់ទិដ្ឋភាពទាំងអស់។ លោកឧត្តមសេនីយ៍ឯក បានស្នើឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិនិត្យការលើកសរសើរ ធានាបាននូវយុត្តិធម៌ និងស្របតាមបទប្បញ្ញត្តិ។

ពិព័រណ៍នេះមានការចូលរួមពីធុរកិច្ចឧស្សាហកម្មការពារជាតិ ធុរកិច្ចពាក់ព័ន្ធក្នុងប្រទេស និងអន្តរជាតិចំនួន ២៤២ ហើយមានស្តង់ជាង ៤៤០ ដែលបង្ហាញផលិតផលជាច្រើនប្រភេទ។ ក្នុងក្របខណ្ឌនៃពិព័រណ៍នេះ ធុរកិច្ចក្នុងកងទ័ពទាំងមូល  និងធុរកិច្ចបរទេស   មានជំនួបទ្វេភាគីចំនួន ១,៨៧២  ក្នុងបំណងស្វែងយល់ និងផ្លាស់ប្តូរអំពីវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ផ្នែកឧស្សាហកម្មការពារជាតិរបស់វៀតណាមបានទទួលការបញ្ជាទិញជាច្រើនពីដៃគូបរទេស។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ ប្រគល់ប័ណ្ណសរសើរនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម ដល់សមូហភាពចំពោះសមិទ្ធិផលឆ្នើមនៅក្នុងពិព័រណ៍

ពិព័រណ៍នេះបានរួមចំណែកក្នុងការបញ្ជាក់ពីគោលនយោបាយកិច្ចការបរទេសដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម។ តាមរយៈពិព័រណ៍នេះ ប្រជាជនទទួលបានចំណេះដឹងបន្ថែមអំពីខឿនឧស្សាហកម្មការពារជាតិ តាមរយៈនោះទទួលបានទំនុកចិត្តកាន់តែច្រើនក្នុងការអភិវឌ្ឍផ្នែកឧស្សាហកម្មការពារជាតិរបស់វៀតណាម និងកម្លាំងរបស់កងទ័ពរបស់វៀតណាម។ ទន្ទឹមនឹងនោះ លើកកម្ពស់ការយល់ដឹង ទំនួលខុសត្រូវ ភារកិច្ច មោទនភាពរបស់កម្មាភិបាលម្នាក់ៗ យុទ្ធជនម្នាក់ៗ និងការតភ្ជាប់ជាមួយប្រជាជនក្នុងការកសាង និងការពារមាតុភូមិ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការរៀបចំបានប្រកាសសេចក្តីសម្រេចចិត្តអំពីការលើកសរសើររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមចំពោះសមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤៕

បកប្រែដោយ Thuy Anh