ភាគីកងឆ្មាំសមុទ្រវៀតណាមចូលរួមល្បាតរួមមាននាវាលេខ ៤០៣៦, នាវាលេខ ៤០០១ និងកាណូតលេខ ៧២១។ ភាគីកងឆ្មាំសមុទ្រចិនចូលរួមល្បាតរួមមាននាវាលេខ ២២៦០៣, នាវាលេខ ២២៥១៣ និងកាណូតលេខ ២២០៣១។

leftcenterrightdel
ភាគីទាំងពីរសម្តែងការគួរសមមុននឹងល្បាតរួមរវាងកងកម្លាំងទាំងពីរ

ការល្បាតរួមលើកនេះដែលចាប់ផ្ដើមពីចំណុចទី ១ ដល់ចំណុចទី ៩ នៅលើខ្សែបន្ទាត់ព្រំដែននៃឈូងសមុទ្រតុងកឹងមានចំងាយ ១២០ ម៉ាយ។ នេះគឺជាតំបន់ដែលមានសកម្មភាពនាំចូល-នាំចេញ និងផ្លាស់ប្តូរទំនិញជាច្រើនរវាងវៀតណាមនិងចិន។ តំបន់នេះក៏ជាតំបន់ដែលឧក្រិដ្ឋជនមានសកម្មភាពខុសច្បាប់​ ដូចជារត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្ម ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងចូលប្រទេសខុសច្បាប់តាមសមុទ្រ។

leftcenterrightdel
កងឆ្មាំសមុទ្រវៀតណាមបង្កើនការតាមដាន និងរកឃើញនាវានេសាទនៅក្នុងតំបន់ល្បាតរួម

ក្នុងដំណើរការល្បាត កងឆ្មាំសមុទ្រវៀតណាមបានផ្សព្វផ្សាយយ៉ាងសកម្ម និងជូនដំណឹងដល់នាវានេសាទរាប់សិបគ្រឿងនៃប្រទេសទាំងពីរ ដែលកំពុងធ្វើនេសាទនៅតំបន់សមុទ្រជាប់ព្រំដែនអំពីការគោរពបទប្បញ្ញត្តិប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ដើម្បីរួមចំណែកដកកាតលឿងរបស់របស់គណៈកម្មការអឺរ៉ុប (EC) និងអភិវឌ្ឍន៍ឧស្សាហកម្មនេសាទរបស់វៀតណាមប្រកបដោយនិរន្តរភាព។

leftcenterrightdel
កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរផ្តល់អំណោយដល់គ្នាទៅវិញទៅមកបន្ទាប់ពីបញ្ចប់ការល្បាតរួម

គួររំលឹកថា នារសៀលថ្ងៃទី២៣ ខែធ្នូ កងឆ្មាំសមុទ្រវៀតណាមបានលែងកូនត្រីចំនួន១០ ធុងដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានជលផលក្នុងដែនទឹកជាប់ព្រំដែន។ ចាប់ពីឆ្នាំ ២០២៤ មក ការល្បាតរួមនៅក្នុងដែនទឹកជាប់ព្រំដែននឹងត្រូវបានរៀបចំឡើងដោយកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរក្នុងមួយត្រីមាសម្តង ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យបានទៀងទាត់ និងធានាបាននូវការគោរពច្បាប់របស់ប្រជាជននៃប្រទេសទាំងពីរ។ នោះរួមចំណែករក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរនិយាយរួម និងបន្តលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់សមុទ្ររវាងកងឆ្មាំសមុទ្រវៀតណាម - កងឆ្មាំសមុទ្រចិននិយាយដោយឡែក៕

បកប្រែដោយ Pham Diep