នៅកិច្ចពិភាក្សានេះ ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព ភាគីទាំងពីរបានអះអាងថា ក្នុងរយៈពេលកន្លងមក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dien Bien និងក្រុមគ្រប់គ្រងព្រំដែន Puer Shi ស្ថានីយ៍ត្រួតពិនិត្យការនាំចេញ នាំចូលព្រំដែន Meng Kang បានសហការគ្រប់គ្រងនិងការពារព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រក្សាស្ថិរភាពសង្គមនៅតាមតំបន់ព្រំដែន រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងកិច្ចសហការក្នុងការផ្សព្វផ្សាយ និងអប់រំច្បាប់ដើម្បីជួយប្រជាពលរដ្ឋនៅតាមព្រំដែននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អនុវត្តតាមឯកសារច្បាប់ចំនួន៣ ស្តីពីព្រំដែនគោកវៀតណាម-ចិន និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីព្រំដែននៃប្រទេសនីមួយៗ លើកកម្ពស់ការទទួលខុសត្រូវក្នុងការការពារព្រំដែន និងបង្គោលព្រំដែន បង្កើនការផ្លាស់ប្តូរព័ត៌មាន ជំរុញសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា និងលើកកម្ពស់ស្មារតីមិត្តភាពរវាងកងកម្លាំងការពារព្រំដែនរបស់ភាគីទាំងពីរ៕

បកប្រែដោយ Thuy Anh