leftcenterrightdel
ទិដ្ឋភាពនៃដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារបស់គណៈប្រតិភូកម្មាភិបាលស្ត្រីនៃកងទ័ពប្រជាជនឡាវ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រោមការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គណៈនាយក និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងមន្ទីរពេទ្យ ការងារសមាគម និងចលនាស្ត្រីរបស់មន្ទីរពេទ្យត្រូវបានរក្សាឱ្យមានសណ្តាប់ធ្នាប់ ធានាគុណភាព ; ជីវភាពខាងសម្ភារៈ និងស្មារតីរបស់កម្មាភិបាល និងសមាជិកា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ហើយសេចក្តីប្រាថ្នាស្របច្បាប់របស់ពួកគេត្រូវបានដោះស្រាយភ្លាមៗ...  រួមចំណែកជួយមន្ទីរពេទ្យសម្រេចល្អនូវគ្រប់ភារកិច្ចដែលបានចាត់តាំង កិច្ចការជាច្រើនត្រូវបានបញ្ចប់ដោយជោគជ័យ។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្មាភិបាលស្ត្រីនៃកងទ័ពប្រជាជនឡាវ បានសិក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីរបៀបរៀបចំសកម្មភាព និងចលនាស្ត្រីនៃមន្ទីរពេទ្យ; ទស្សនាអគារប្រពៃណីរបស់មន្ទីរពេទ្យ និងទម្រង់ជាគំរូ៖ "បន្ទប់មន្ទីរពេទ្យគំរូ", "គ្លីនិកបរិវត្តកម្មឌីជីថល"៕

បកប្រែដោយ Huyen Trang